ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង-AFD ផ្តល់ហិរញ្ញប្បទានជាង ២១ លានអឺរ៉ូលើគម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​បាក់ខែង​ជំហានទី៣

2026/03/25 11:26:38 pm        199

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន SAINT-GOBAIN PAM CANALISATION ចុះ​ហត្ថ​លេខា​ផ្គត់​ផ្គង់បំពង់ដែក និងសម្ភារៈ តភ្ជាប់ដែក សម្រាប់គម្រោង​ផ្គត់​ផ្គង់​ទឹក​ស្អាត​បាក់​ខែង​ជំហាន​ទី៣ ​មានទឹកប្រាក់សរុបជាង ២១ លានអឺរ៉ូ ក្រោមការ​ផ្តល់​ហិរញ្ញប្បទាន​ពី​ទីភ្នាក់​ងារ​អភិវឌ្ឍន៍​បារាំង​ (AFD)។

ឯកឧត្តម អ៊ិន សាកាន អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើង​ក្នុង​កម្ម​វិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ចសន្យា ផ្គត់ផ្គង់បំពង់ ដែក និងសម្ភារៈតភ្ជាប់ដែក រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន SAINT-GOBAIN PAM CANALISATION ស្ថិតក្រោមក្រប ខណ្ឌនៃ​គម្រោង​ផ្គត់​ផ្គង់​ទឹក​ស្អាត​បាក់​ខែង​ជំហានទី៣ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នេះថា ការអភិវឌ្ឍយ៉ាងឆាប់​រហ័ស​នៃ​ហេដ្ឋា​រចនាសម្ព័ន្ធរបស់រាជធានីភ្នំពេញ ការកើនឡើងនៃការវិនិយោគ និងការកើនឡើង​នៃ​ចំនួន​ប្រជាជន ក្នុងនោះចំពោះវិស័យទឹកស្អាតក៏ត្រូវបង្កើន ជាបន្តបន្ទាប់ផងដែរ ដើម្បីឆ្លើយ​តប​ទៅ​​តាម​តម្រូវការទាំងនោះ។

ឯកឧត្តម បន្តថា ជាការឆ្លើយតប, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុង​ការ​បង្កើន​សមត្ថភាពរបស់ខ្លួន ក្នុង ការផ្តល់ការផ្គត់ផ្គង់ទឹកដែលអាចទុកចិត្តបាន និងគ្រប់​គ្រាន់​សម្រាប់​ប្រជាពលរដ្ឋទាំងអស់ ក្នុងនោះការផ្គត់ផ្គង់ទឹកបាក់ខែងដំណាក់កាល ទី៣ គឺជាការ​បន្ត​ដ៏​សំខាន់​ពី​ដំណាក់កាលទី១ និងទី២ នឹងបង្កើនសមត្ថភាពបន្ថែមទៀត ក្នុងការផ្តល់​សេវា​ទឹក​ប្រកប​ដោយ​ចីរភាព ជាពិសេសដល់អតិថិជននៅតំបន់ជាយក្រុង នៅក្នុងវិសាល​ភាព​សេវា​កម្ម​របស់​រដ្ឋាករ​ទឹក​ស្វយ័តក្រុងភ្នំពេញ។ ជាក់ស្តែងការចុះហត្ថលេខា លើកិច្ចសន្យា ផ្គត់ផ្គង់បំពង់ដែក និង​សម្ភារៈ​តភ្ជាប់ដែក រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន SAINT-GOBAIN PAM CANALISATION ដែលមានតម្លៃសរុបជាង ២១ លានអឺរ៉ូ គឺជាកញ្ចប់​លទ្ធកម្ម​ដ៏សំ​ខាន់​នៅ​ក្នុង​គម្រោង​ ដែលទទួលបានហិរញ្ញប្បទាន តាមរយៈប្រាក់កម្ចីសម្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) សម្រាប់គម្រោងផ្គត់ផ្គង់ទឹកបាក់ខែងដំណាក់កាលទី៣។

ឯកឧត្តម អ៊ិន សាកាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ (MEF) តាមរយៈការ សម្របសម្រួល និងចំពោះរដ្ឋាភិបាលបារាំង និងទីភ្នាក់​ងារ​អភិវឌ្ឍន៍​បារាំង (AFD) សម្រាប់ការផ្តល់ហិរញ្ញប្បទានដ៏សំខាន់ ដែលធ្វើឱ្យ គម្រោងផ្គត់​ផ្គង់​ទឹក​បាក់​ខែង​ដំណាក់កាលទី៣ក្លាយជាការពិត និងបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះ​ក្រុម​ប្រឹក្សា​ភិបាលដែលណែនាំ និងការគាំទ្រជាបន្តបន្ទាប់ ព្រមទាំងថ្លែង​អំណរ​គុណ​ដល់​គណៈ​កម្មាធិការ​ពិនិត្យ​លទ្ធកម្ម (PRC) នៅលើការងារឧស្សាហ៍ ព្យាយាម តម្លាភាព និងការប្តេជ្ញា​ចិត្ត​ក្នុង​ការ​វាយ​តម្លៃកញ្ចប់នេះ, តាមរយៈកិច្ចខិតខំប្រឹងប្រែង សហការ និងភាពជាដៃគូដ៏រឹងមាំ ដែល​កំពុង ខិតជិតដល់គោលដៅនៃការផ្តល់ទឹកស្អាត ១០០ ភាគរយ ដល់​មនុស្ស​គ្រប់​គ្នា​នៅ​ឆ្នាំ​២០៣០​ នៅក្នុងតំបន់សេវាកម្មរបស់ រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ៕ អត្ថបទ៖ សុន រ៉ាឌី 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm