រដ្ឋមន្ត្រីទេសចរណ៍ រំពឹងថា ភ្ញៀវទេសចរចេញដើរកម្សាន្តច្រើន ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី

2022/03/30 11:59:20 pm        653

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រំពឹងថា ក្នុងឱកាសថ្ងៃឈប់សំរាកបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសានេះ នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចេញដើរកម្សាន្តច្រើន បើទោះបីតំលៃប្រេងសាំងហាក់មានការឡើងថ្ងៃបន្តិចក៏ដោយ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងប្រាប់បណ្តាអ្នកសារព័ត៌មាន ​នៅថ្ងៃទី៣០ ខែមីនា មកដល់​ថ្ងៃនេះ ក្រសួងសំគាល់ឃើញថា ​បណ្តាខេត្តរាជធានី ​ជាពិសេសបណ្តាខេត្តនៅតាមគោលដៅ​ទេសចរណ៍​សំខាន់ៗ ​បានរៀបចំកម្មវិធីកម្សាន្តសប្បាយ ​និង​រៀបចំ​កម្មវិធី​សង្ក្រាន្ត​កម្រិត​ថ្នាក់​ខេត្ត​ជាច្រើន ខណៈនិន្នាការ​ប្រជាពលរដ្ឋគឺ ចង់ចេញ ​ដើរម្សាន្ត​ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណី​ជាតិខ្មែរផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រី បន្តថា តាមរយៈការបើកប្រទេស ការផ្តល់VISA ON ARRIVAL និង​លប់ការ​ធ្វើ​តេស្តកូវីដ ៧២ម៉ោងចំពោះទេសចរអន្តរជាតិ ​ចាក់វ៉ាក់សាំង ​កម្ពុជា នឹង​ទទួល​បាន​ភ្ញៀវបរទេស​មក​ទស្សនាកម្ពុជា ​ថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ​កាន់តែច្រើនថែមទៀត។

ឯកឧត្តម ថោង ខុន បន្តថា កម្ពុជានៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២នេះ មាន​ភ្ញៀវទេសចរជាតិ​អន្តរជាតិផ្ទៃ ក្នុង​ដើរទស្សនាកម្ពុជា​បានជិត ៣លាននាក់ ខណៈនៅទូទាំងប្រទេស​នៅក្នុង​២០២១នោះ​ កម្ពុជាមានទេសចរផ្ទៃក្នុង ​បានចេញដើរកម្សាន្តបានជិត ៥លាននាក់ នឹងកើនឡើង​ជិត​៨លាននាក់នៅក្នុងឆ្នាំ២០២២នេះ ។

ដោយឡែននៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ​ភ្ញៀវទេសចរអន្តរជាតិបានអញ្ជើញ​មកទស្សនាកម្ពុជា កើនឡើង ១១៤% បើប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១នេះ។

ទោះយ៉ាងណាក៏ដោយ ​ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ​ក៏បានអំពាវនាវឲ្យ​បណ្តា​អាជ្ញាធរមូលដ្ឋាន​រាជ​ធានីខេត្ត​ អាជីវកម្មទេសចរណ៍ទំាងអស់​ ត្រូវរៀបចំទីតាំង​កម្សាន្ត​អោយ​មានសុវត្ថិភាព អនុវត្តវិធាន​អនាម័យ៣កុំ៣ការពារ​ រៀបចំការផ្តល់​សេវា​ទេសចរណ៍​អោយ​មាន​គុណភាព កុំឡើងថ្លៃហួស​កំណត់​នៅក្នុងតារាងតម្លៃជាដើម៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm