កាណាដាថ្កោលទោសអ៊ីស្រាអែល ជុំវិញផែនការកាន់កាប់ភាគខាងត្បូងលីបង់ និងជំរុញឲ្យសម្រាលភាពតានតឹង

2026/03/25 11:58:52 pm        44

កាលពីថ្ងៃអង្គារ (ទី២៤ ខែមីនា ឆ្នាំ២០២៦) ប្រទេសកាណាដាបានថ្កោលទោសយ៉ាងខ្លាំង ចំពោះផែនការរបស់អ៊ីស្រាអែល ក្នុងការកាន់កាប់ដែនដី នៅភាគខាងត្បូងនៃប្រទេសលីបង់ ដោយអំពាវនាវឲ្យមានការគោរពអធិបតេយ្យភាពរបស់ប្រទេសនេះ និងបញ្ចប់អរិភាពដែលកំពុងកើនឡើង។

ក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើវេទិកាបណ្ដាញសង្គម X ក្រសួងការបរទេសកាណាដាបានលើកឡើងថា៖ «អធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសលីបង់ មិនត្រូវរំលោភបំពានជាដាច់ខាត។ ការវាយប្រហាររបស់ក្រុមហេសបូឡា លើអ៊ីស្រាអែល ត្រូវតែបញ្ឈប់ ហើយពួកគេត្រូវតែរំសាយអាវុធ»។

សេចក្តីថ្លែងការណ៍នេះក៏បានអះអាងជាថ្មីនូវសាមគ្គីភាពរបស់កាណាដាជាមួយរដ្ឋាភិបាលលីបង់ និងប្រជាជនរបស់ប្រទេសនេះ ដោយបានបន្ថែមថា៖ «យើងជំរុញឲ្យគ្រប់ភាគីទាំងអស់ការពារជនស៊ីវិល ចៀសវាងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ បុគ្គលិកសុខាភិបាល និងអ្នករក្សាសន្តិភាព ហើយនិងចាត់វិធានការស្របតាមច្បាប់អន្តរជាតិ»។

ការវិវត្តនេះកើតឡើង ក្នុងពេលមានរបាយការណ៍ ដែលថា អ៊ីស្រាអែលមានគម្រោងកាន់កាប់ខ្សែព្រំដែនទី១ នៃបណ្ដាភូមិ នៅភាគខាងត្បូងនសប្រទេសលីបង់ ជាវិធានការសន្តិសុខ ប្រឆាំងនឹងការបាញ់រ៉ូកែត។

ក្រុមហេសបូឡាបានបាញ់រ៉ូកែតយ៉ាងច្រើនជាបន្តបន្ទាប់ទៅអ៊ីស្រាអែល ចាប់តាំងពីដើមខែមីនាមក ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួននិយាយថា ជាការវាយប្រហារជាបន្តរបស់អ៊ីស្រាអែលលើលីបង់ ទោះបីជាមានបទឈប់បាញ់ដែលចូលជាធរមាន រវាងអ៊ីស្រាអែល និងលីបង់ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក៏ដូចជាការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei អំឡុងការវាយប្រហារតាមអាកាសរួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        11
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        27
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm