ប្រធានកិច្ចប្រជុំ AICHR មិនលូកដៃចូលកិច្ចការមីយ៉ាន់ម៉ាទេ ដោយខុសនឹង​ធម្មនុញ្ញ​អាស៊ាន

2022/03/31 12:09:55 am        435

ភ្នំពេញ៖ កិច្ចប្រជុំ AICHR ដែលកម្ពុជាធ្វើជាប្រធាននៅឆ្នាំ២០២២នេះ បានប្រកាសមិនលូកដៃចូលកិច្ចការរបស់ប្រទេសមីយ៉ាន់ម៉ានោះទេ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស ដោយខុសទៅនឹងធម្មនុញ្ញរបស់អាស៊ាន និងលក្ខន្តិកៈរបស់ AICHR ។

ឯកឧត្តម ស្រៀង ចិន្ដា សមាជិកគណៈកម្មាធិកាសិទ្ធិមនុស្សកម្ពុជា និងជាជំនួយការ AICHR បានឱ្យដឹងក្រោយពេលប្រជុំអាយឆា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ មានប្រសាសន៍ថា ក្នុងកិច្ច​ប្រជុំ​ដែល​កម្ពុជា​ធ្វើជាប្រធាននេះ ​មានតំណាងប្រទេសមួយចំនួន បានលើកឡើង​នូវពីចំណាប់​អារម្មណ៍​លើបញ្ហានៅប្រទេសមីយ៉ាន់ម៉ា ​ហើយក្នុងនោះគ្រាន់ជាការសំដែង ​នូវ​ចំណាប់​អារម្មណ៍ ឬ​កង្វល់ខ្លះៗ​ពាក់ព័ន្ធនឹងមីយ៉ាន់ម៉ាប៉ុណ្ណោះ ។

ឯកឧត្តម បន្តថា ទន្ទឹមនេះ ខាងតំណាងប្រទេសមីយ៉ាន់ម៉ា ​ក៏បានបកស្រាយពន្យល់ដែរថា គាត់បាន​នឹង​កំពុងធ្វើរឿងដែលពាក់ព័ន្ធនឹងការលើកកម្ពស់​ និង​ការការពារសិទ្ធិមនុស្ស​ នៅមីយ៉ាន់ម៉ា ដូចជា​ការលើកឡើងនូវអ្វីដែលគាត់បានខិតខំ ​ដូចជា​ការផ្ដល់នូវសេវាសុខាភិបាល ឬក៏ប្រព័ន្ធជំនួយ​សង្គមផ្សេងៗ​ ដើម្បីជួយដល់ប្រជាជនមីយ៉ាន់ម៉ាហើយ ។

ឯកឧត្តម ស្រៀង ចិន្ដា បានអះអាងថា ​AICHR មិនលូកដៃចូលកិច្ចការប្រទេសមីយ៉ាន់ម៉ាទេ ដោយ​សារតែ​ធម្មនុញ្ញអាស៊ាន​ និងលក្ខខន្តិកៈរបស់ AICHR ​តម្រូវឱ្យមានការឯកភាពពីគ្រប់ភាគី​ដើម្បី​អាចជជែកពិភាក្សាបាន ។

គួរបញ្ជាក់ថា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាល​អាស៊ាន​ទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) ​អាណត្តិថ្មីឆ្នាំ២០២២ ​ដល់ឆ្នាំ២០២៤ ​ឯកឧត្តម កែវ រ៉េមី បានចាប់ផ្ដើមដឹកនាំកិច្ចប្រជុំ ​ជាលើកដំបូង ​តាមរយៈប្រព័ន្ធវីដេអូ ​Conference បន្ទាប់ពីបានក្លាយ​ជា​អ្នកតំណាង AICHR ជាផ្លូវការ ​នៅថ្ងៃទី៣០ ​ខែមីនា ​ឆ្នាំ២០២២ ដែលកិច្ចប្រជុំនេះ​នឹងមាន​រយៈពេល៣ថ្ងៃ ៕ អត្ថបទ៖ បាន សុខ​រិទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm