Volkswagen នឹងកែប្រែរោងចក្រអាល្លឺម៉ង់ទៅជាទីតាំងផលិតមីស៊ីល Iron Dome សម្រាប់អ៊ីស្រាអែល

2026/03/26 12:25:43 am        62

យោងតាមរបាយការណ៍របស់សារព័ត៌មាន Financial Times បានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen កំពុងមានគម្រោងកែប្រែរោងចក្រក្នុងស្រុកមួយរបស់ខ្លួន ពីការផលិតរថយន្តទៅជាទីតាំងផលិតមីស៊ីល សម្រាប់ប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល។ ចំណាត់ការនេះ នឹងប្រើប្រាស់រោងចក្រ Osnabrück របស់ក្រុមហ៊ុន សម្រាប់គោលបំណងថ្មី ក្នុងពេលមានជម្លោះក្នុងតំបន់កាន់តែរាលដាល។

ក្រោមកិច្ចព្រមព្រៀងដែលត្រូវបានស្នើឡើងជាមួយក្រុម Rafael Advanced Defence Systems របស់អ៊ីស្រាអែល ក្រុមហ៊ុន Volkswagen នឹងកែប្រែរោងចក្រ Osnabrück របស់ខ្លួន ដែលបច្ចុប្បន្ន កំពុងប្រឈមនឹងហានិភ័យបិទទ្វារ ទៅជាកន្លែងផលិតមីស៊ីល។ 

ផែនការនេះមានគោលបំណងរក្សាទុកកម្មករទាំងអស់ ២.៣០០នាក់ នៅរោងចក្រនេះ ខណៈពេលដែលកំពុងរៀបចំក្រុមហ៊ុនឲ្យឈានចូលទៅក្នុងទីផ្សារថ្មី ដែលលក់ប្រព័ន្ធការពារជាតិឲ្យរដ្ឋាភិបាលអឺរ៉ុប។ ដំណើរការផលិត អាចចាប់ផ្តើមក្នុងរយៈពេលពី ១២ ទៅ ១៨ខែ ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានឈានដល់ និងបំពេញតាមលក្ខខណ្ឌគ្រប់យ៉ាង។

រដ្ឋាភិបាលអាល្លឺម៉ង់ត្រូវបានគេរាយការណ៍ថា កំពុងផ្តល់ការគាំទ្រយ៉ាងសកម្ម សម្រាប់កិច្ចព្រមព្រៀងនេះ ជាអ្វីដែលស្របនឹងគោលនយោបាយយូរអង្វែងរបស់ទីក្រុងប៊ែរឡាំង ក្នុងការគាំទ្រឥតឈប់ឈរ ចំពោះអ៊ីស្រាអែល។ អ្នករិះគន់កត់សម្គាល់ថា ភាពជាដៃគូនៅតែបន្ត ទោះបីជាប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងជម្លោះដែលកំពុងបន្ត ជាមួយអ៊ីរ៉ង់ នាំឲ្យមានការត្រួតពិនិត្យពីអន្តរជាតិក៏ដោយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        290
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        333
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        312

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm