ប្រជាពលរដ្ឋ២ឃុំ ក្នុងស្រុកខ្សាច់កណ្ដាល ទទួលបានផ្លូវបេតុងមួយខ្សែប្រវែង ២៥០០ម៉ែត្រ

2022/03/31 12:22:25 am        757

កណ្ដាល៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំ ២ មានឃុំពុកឬស្សី និងឃុំព្រែកតាមាក់ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តខេត្តកណ្តាល ទទួលបានផ្លូវបេតុងមួយខ្សែប្រវែង ២៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.២ម៉ែត្រ កាលពីថ្ងៃទី២៩មិនាម្សិលមិញនេះ ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានគូសបញ្ជាក់ថា ផ្លូវបេតុង១ខ្សែនេះ គឺជា​សក្ខីភាពនៃការរីកចម្រើនឥតឈប់ឈររបស់ខេត្តកណ្តាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកប​ដោយ​ចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ក្រោមម្លប់​ដ៏ត្រជាក់​នៃសុខសន្តិភាព ​ដែលត្រូវបាននាំមកជូនប្រទេសជាតិ ​និង​ប្រជាជនកម្ពុជា​យើង។

ឯកឧត្តម បានបន្តថា ផ្លូវបេតុង១ខ្សែនេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះវាបានបង្ក​នូវភាព​ងាយ​ស្រួលគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ ​ក្នុងការធ្វើដំណើរបានងាយ​ស្រួល​ឆាប់​រហ័ស​ជាងមុន ប្រកប​ដោយសុវត្ថិភាព​ ជួយសម្រួលដល់ការដឹកជញ្ជូន​កសិផល​ទៅកាន់ទីផ្សារ និងបានចូលរួម​ចំណែកយ៉ាងធំធេង ​ក្នុងការជួយប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែប្រសើរឡើងជាលំដាប់។

ឯកឧត្ដម បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក​ និងសំណូមពររបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ព្រមទាំង​បានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានសន្តិភាព និងមានការរីកចម្រើន​លើ​គ្រប់វិស័យ ​ជាពិសេសលើការកសាងហេដ្ឋារចនាសម័ន្ធនានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ​នៅគ្រប់ឃុំ ស្រុក ជាក់ស្តែងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុង​នាពេលនេះ​ជាសក្ខីភាពស្រាប់ ។

នាឱកាសនោះដែរ ​ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយក​ចិត្តទុក​ដាក់ពង្រឹងលើកិច្ចការពារការឆ្លងរីករាលដាល ​នៃជំងឺកូវីដ-១៩​ ឱ្យបានល្អបំផុត ដោយ​ត្រូវ​បន្តអនុវត្តវិធានការ​អនាម័យ​តាមការណែនាំរបស់ក្រសួងសុខាភិបាល ​និងអភិក្រម របស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៣កុំ និង៣ការពារ ពិសេស​ត្រូវនាំគ្នា​ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ដូសទី២ និងដូសជំរុញឱ្យបានគ្រប់ៗគ្នា៕ អត្ថបទ៖ សៅ យ៉ាម៉ង់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm