លោក Orban៖ ហុងគ្រីនឹងរារាំងលំហូរឧស្ម័នទៅអ៊ុយក្រែន រហូតដល់លំហូរប្រេងតាមបំពង់ Druzhba មានឡើងវិញ

2026/03/26 01:53:02 am        76

លោកនាយករដ្ឋមន្ត្រី Viktor Orban បាននិយាយនៅថ្ងៃពុធ (ទី២៥ ខែមីនា ឆ្នាំ២០២៦) នេះថា ប្រទេសហុងគ្រីនឹងបញ្ឈប់ការបញ្ជូនឧស្ម័នធម្មជាតិទៅកាន់អ៊ុយក្រែនបន្តិចម្តងៗ រហូតដល់លំហូរប្រេងឆៅ តាមបំពង់បង្ហូរ Druzhba ចាប់ផ្ដើមមានឡើងវិញ ជាការសម្រេចដែលធ្វើឲ្យមានការប្រឈមមុខដាក់គ្នាខ្លាំងឡើងៗ ជាមួយទីក្រុងគីវ ជុំវិញការផ្គត់ផ្គង់ថាមពលដែលត្រូវបានរំខានដោយសង្គ្រាម។

ហុងគ្រី និងស្លូវ៉ាគី ដែលមេដឹកនាំរបស់ប្រទេសទាំង២ គឺជាអ្នកដើរបញ្ច្រាសពីសមាជិកសហភាពអឺរ៉ុប (EU) ភាគច្រើន ដោយការបន្តរក្សាទំនាក់ទំនងជាមួយទីក្រុងមូស្គូ បានដាក់ការទទួលខុសត្រូវទៅលើទីក្រុងគីវ ចំពោះការធ្វើឲ្យលែងមានដំណើរការ ចំពោះបំពង់បង្ហូរប្រេង Druzhba ដែលផ្គត់ផ្គង់រោងចក្រចម្រាញ់ប្រេងរបស់ពួកគេ ជាមួយនឹងប្រេងឆៅរបស់រុស្ស៊ីដែលឆ្លងកាត់អ៊ុយក្រែន។

តែទីក្រុងគីវ ប្រាប់ថា បំពង់បង្ហូរប្រេងនេះ ត្រូវបានខូចខាតដោយសារការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី កាលពីចុងខែមករា ហើយខ្លួនកំពុងជួសជុលវាឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។

តាមរយៈវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Facebook លោក Orban បានប្រាប់ថា៖ «យើងកំពុងបញ្ឈប់ការបញ្ជូនឧស្ម័នបន្តិចម្តងៗពីប្រទេសហុងគ្រីទៅកាន់អ៊ុយក្រែន ហើយនឹងរក្សាទុកឧស្ម័នដែលនៅតែនៅជាមួយយើង ក្នុងប្រទេសហុងគ្រី»។

យោងតាមទិន្នន័យនៅលើគេហទំព័ររបស់ប្រតិបត្តិករបំពង់បង្ហូរប្រេងហុងគ្រី FGSZ បានបង្ហាញថា ការបញ្ជូនឧស្ម័នកំពុងបន្តមានទៅកាន់អ៊ុយក្រែន នាព្រឹកថ្ងៃពុធនេះ។

ក្រុមហ៊ុនថាមពលរដ្ឋ Naftogaz របស់អ៊ុយក្រែន និងក្រសួងថាមពលរបស់អ៊ុយក្រែន មិនអាចទាក់ទងសុំការអត្ថាធិប្បាយភ្លាមៗបានឡើយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        10
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        8
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm