អ៊ីរ៉ង់លើកឡើងថា ខ្លួនកំពុងពិនិត្យឡើងវិញ នូវសំណើអាមេរិក ប៉ុន្តែពុំមានចំណាប់អារម្មណ៍ក្នុងការចរចាទេ

2026/03/26 03:16:26 pm        127

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃពុធ ២៥ មីនាសប្ដាហ៍នេះ ថា អ៊ីរ៉ង់ កំពុងពិនិត្យមើលឡើងវិញនូវសំណើរបស់សហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមនៅឈូងសមុទ្រ ប៉ុន្តែពុំមានបំណងធ្វើកិច្ចចរចាដើម្បីបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ាដែលកំពុងរីករាលដាលនោះទេ។

ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានបង្ហាញពីឆន្ទៈមួយចំនួនរបស់ទីក្រុងតេអេរ៉ង់ក្នុងការចរចាបញ្ចប់សង្គ្រាម ប្រសិនបើការទាមទាររបស់ខ្លួនត្រូវបានបំពេញ។

លោកបាននិយាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋថា យ៉ាងណាក៏ដោយ ការផ្លាស់ប្តូរសារតាមរយៈក្រុមអ្នកសម្របសម្រួល មិនមានន័យថាការចរចាជាមួយសហរដ្ឋអាមេរិកទេ ។

លោក Araqchi បាននិយាយថា ពួកគេបានដាក់ចេញនូវគំនិតជាច្រើនក្នុងសាររបស់ពួកគេដែលត្រូវបានបញ្ជូនទៅក្រុមអាជ្ញាធរកំពូល ហើយប្រសិនបើចាំបាច់ ជំហរមួយនឹងត្រូវបានប្រកាសដោយពួកគេ។

យោងតាមប្រភពគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលចំនួន៣ ដែលបានដឹងផែនការនេះបានឪ្យដឹងថា សំណើ១៥ ចំណុចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានផ្ញើតាមរយៈប្រទេសប៉ាគីស្ថាន អំពាវនាវឱ្យលុបបំបាត់ស្តុកអ៊ុយរ៉ានីញ៉ូមដែលបានចម្រាញ់រួចក្នុងកម្រិតដ៏ខ្ពស់ បញ្ចប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ទប់ស្កាត់កម្មវិធីមីស៊ីលអន្តរទ្វីបរបស់ខ្លួន និងកាត់ផ្តាច់មូលនិធិសម្រាប់សម្ព័ន្ធមិត្តក្នុងតំបន់របស់អ៊ីរ៉ង់។

សេតវិមានបានបដិសេធមិនបង្ហាញព័ត៌មានលម្អិតនៃសំណើរបស់ខ្លួន និងបានគំរាមថានឹងបង្កើនការវាយប្រហារលើអ៊ីរ៉ង់បន្តទៀត។អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រសិនបើពួកគេមិនព្រមយល់ថាពួកគេបានបរាជ័យខាងយោធាទេនោះ អាមេរិកនឹងបន្តវាយប្រហារទៀត លោកប្រធានាធិបតី Trump នឹងធានាថា ពួកគេនឹងរងការវាយប្រហារកាន់តែខ្លាំងក្លាជាងមុខទៅទៀត៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        70
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        67
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm