អ៊ុយក្រែននិយាយថា រុស្ស៊ីបានព្យាយាមប្រើប្រាស់ការផ្ដល់ចារកម្មឱ្យអ៊ីរ៉ង់ ដើម្បីគំរាមកំហែងអាមេរិក

2026/03/26 03:47:46 pm        139

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធ (២៥ មីនា) ថា រុស្ស៊ី បានព្យាយាមគំរាមកំហែងសហរដ្ឋអាមេរិក ដោយបានស្នើថា ទីក្រុងមូស្គូនឹងឈប់ចែករំលែកចារកម្មសម្ងាត់យោធាឱ្យអ៊ីរ៉ង់ ជាថ្នូរនឹងការដែលទីក្រុងវ៉ាស៊ីនតោន កាត់ផ្ដាច់ការផ្ដល់ទិន្នន័យចារកម្មសម្ងាត់ដល់អ៊ុយក្រែនវិញ។

លោក Zelenskyy ដែលបានលើកឡើងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ភ្នាក់ងារចារកម្មសម្ងាត់យោធារបស់អ៊ុយក្រែន មានភស្តុតាង «ដែលមិនអាចប្រកែកបានឡើយ» ថា រុស្ស៊ីកំពុងបន្តផ្តល់ចារកម្មសម្ងាត់ឱ្យអ៊ីរ៉ង់នោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា លោកបានឃើញទិន្នន័យទាំងនោះហើយ ប៉ុន្តែមិនបានលម្អិតបន្ថែមនោះទេ។

ក្នុងបទសម្ភាសន៍នៅវិមានប្រធានាធិបតីក្នុងទីក្រុងគីវ លោក Zelenskyy បានថ្លែងថា ដ្រូនរបស់អ៊ីរ៉ង់មួយចំនួន ដែលត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារលើយុទ្ធោបករណ៍ និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងសង្រ្គាមនៅមជ្ឈិមបូព៌ា មានផ្ទុកគ្រឿងបង្គុំរបស់រុស្ស៊ី។ លោក Zelenskyy បានបញ្ជាក់ថា៖ «លោកមានរបាយការណ៍ពីភ្នាក់ងារចារកម្ម របស់អ៊ុយក្រែនដែលបង្ហាញថា រុស្ស៊ីកំពុងធ្វើបែបនេះ ហើយរុស្ស៊ីបាននិយាយថា “ខ្លួននឹងមិនបញ្ជូនចារកម្មសម្ងាត់ឱ្យអ៊ីរ៉ង់ទេ ប្រសិនបើអាមេរិកឈប់បញ្ជូនចារកម្មសម្ងាត់ឱ្យអ៊ុយក្រែន”។ នេះពិតជាការគំរាមកំហែងច្បាស់ណាស់»។

រុស្ស៊ីបានបដិសេធថា ខ្លួនមិនបានជួយជ្រោមជ្រែងដល់អ៊ីរ៉ង់នោះទេ នៅក្នុងជម្លោះរយៈពេលមួយខែរវាងអាមេរិក និងអ៊ីស្រាអែល ទល់នឹងទីក្រុងតេអេរ៉ង់។ ទីក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីដើមខែនេះថា ខ្លួនក៏បានទទួលការបដិសេធនេះដោយផ្ទាល់ពីទីក្រុងមូស្គូផងដែរ នៅពេលបញ្ហានេះត្រូវបានលើកយកមកពិភាក្សា៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        2
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm