ទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ កំពុងស្វះស្វែងស្នើសាកលវិទ្យាល័យនៅកូរ៉េ បន្ត​ផ្ដល់​អាហា​រូបករណ៍​ដល់​និស្សិតកម្ពុជា

2026/03/26 03:52:10 pm        343

ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កំពុង​ខិតខំ​ស្វះ​ស្វែង​បន្ថែ​មទៀត ក្នុងការស្នើទៅដល់សាកលវិទ្យាល័យនានា នៅក្នុងប្រទេសកូរ៉េ បន្ត​ជួយ​ផ្ដល់​អាហា​រូបករណ៍​ដល់​និស្សិតកម្ពុជា និងការបណ្ដុះបណ្ដាលជំនាញផ្សេងៗ។

ក្នុងជំនួបសម្តែងការគួរសម និងសំណេះសំណាលការងារ ជាមួយបណ្ឌិត JANG Kiwon សាកល​វិទ្យា​ធិការ នៃសាកលវិទ្យាល័យជុងវ៉ុន និងប្រតិភូ នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល កាល​ពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណ ចំពោះលោក JANG ដែល​រៀបចំកម្មវិធីជំនួបជាមួយបងប្អូនពលករ រដូវកាល​ដែល​មក​ដល់​ប្រទេស​កូរ៉េកា​ល​ពី​សប្តាហ៍​មុន​ដែលកម្មវិធីនោះ បានផ្តល់ឱកាសឱ្យស្ថានទូត បានផ្តល់ព័ត៌មានចាំបាច់មួយចំនួន សម្រាប់​ពលករ​ក្នុង​ការបំពេញការងារ និងរស់នៅក្នុងប្រទេសកូរ៉េ ក្នុងកំឡុងអាណត្តិការងាររបស់ខ្លួន។

ឯកឧត្តម ឃួន ផុនរតនៈ ក៏បានគូសបញ្ជាក់ អំពីសារៈសំខាន់ នៃវិស័យអប់រំសម្រាប់កម្ពុជា ដែល​ប្រទេស​កម្ពុជា​បានយកប្រទេសកូរ៉េជាគំរូក្នុងការអភិវឌ្ឍ សេសការអប់រំ ដែលវាជាវិស័យ​គន្លឹះ​ក្នុង​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនងប្រជាជន និងប្រជាជន ហើយបានថ្លែង​អំណរ​គុណ​ចំពោះ​សាកល​វិទ្យាល័យ ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងស្នើ​លោក​បណ្ឌិត​ជា​សាកល​វិទ្យាល័យ​ជុងវ៉ុន ពិចារណារផ្តល់ចំនួនអាហារូបករណ៍បន្ថែមទៀត ដល់និស្សិតកម្ពុជាលើវគ្គជំនាញ វគ្គ​បណ្តុះ​បណ្តាលវិជ្ជាជីវៈ និងវគ្គសិក្សាខ្លីជាដើម។

ក្នុងជំនួប​នោះលោកបណ្ឌិត JANG បានឯកភាពនឹងសំណើឯកអគ្គរាជទូតកម្ពុជា ក្នុង​ការ​បន្ថែម​ចំនួន​អាហា​រូបករណ៍ សម្រាប់និស្សិតកម្ពុជា និងបាន​ថ្លែង​អំណរ​គុណ​ដល់​ស្ថានទូ​ត​ដែល​បាន​ភ្ជាប់​ទំនាក់​ទំនង រវាងសាកលវិទ្យាល័យ និងក្រសួងសំខាន់ៗចំនួន៣ របស់ប្រទេសកម្ពុជា នា​ពេល​កន្លង​មក​ ហើយលោកក៏បានបង្ហាញអំពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹង​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេភាគីរវាងស្ថានទូត និងសាកលវិទ្យាល័យផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ

 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm