សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ប្ដេជ្ញាបន្តឆ្លើយតបឲ្យទាន់ពេលវេលា ចំពោះ​ជនរងគ្រោះ

2026/03/26 04:01:01 pm        142

កំពង់ស្ពឺ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានប្ដេជ្ញាបន្តបេសកកម្មមនុស្សធម៌ ដោយ​ធ្វើ​យ៉ាងណាឆ្លើយតបឲ្យបានទាន់ពេលវេលា ក្នុងការជួយដល់ជនរងគ្រោះ និងជនងាយ រងគ្រោះ ដោ​យ​គ្មាន​ការរើសអើង ។

ក្នុងឱកាសពិនិត្យសម្រេច​សមាសភាព​ប្រធាន​សាខាកា​ក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់​ស្ពឺ​ថ្មី​ជំនួស​ប្រធាន​ចាស់​ដែលត្រូវចូលនិវត្តន៍ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ថ្លែងថា កាក​បាទ​ក្រហម​កម្ពុជា គឺជាអង្គការមនុស្សធម៌ជាតិដ៏ធំជាងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា ដែល​មាន​បេសក​កម្ម​ផ្តល់ជំនួយសង្គ្រោះបន្ទាន់ លើកកម្ពស់សុខភាពសហគមន៍ និងការ​ថែទាំ​សង្គម​ដោយ​មិន​លំអៀង។

ឯកឧត្តមបានបន្តថា អង្គការនេះ គឺបានដើរតួនាទីជាជំនួយការ ឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យ​មនុស្ស​ធម៌​ ហើយជាសមាជិក នៃចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ចំពោះ​មូល​និធិ​នៃ​បេសកកម្មសកម្មភាព គឺបានពីការកៀគរ និងចូលរួម​ពី​សប្បុរស​ជន​នា​នា​នៅ​ទូទាំង​ប្រទេស។

ប្រធានគណកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា កាក​បាទ​ក្រហម​កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គឺមាន​ការ​ងារ​ស្នូល​ចំនួន​៤ ដែលតម្រូវឱ្យក្រុមការងារប្រតិបត្តិទាំងអស់ បន្តសកម្មភាព​ឱ្យ​កាន់​តែ​ប្រសើរ និង​ផុល​ផុស ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ជនងាយរងគ្រោះបំផុត និងជនរងគ្រោះ។ ដូច្នេះ ក្រុមការងារប្រតិបត្តិ នៃសាខា និងអនុសាខាទាំងអស់ ត្រូវបន្តជួយដល់ជន​រង​គ្រោះ​ដោយ​ប្រការ​ផ្សេង​ៗ ​និងជនងាយរងគ្រោះនៅតាមមូលដ្ឋានរបស់ខ្លួននីមួយៗ ធ្វើយ៉ាង​ណា​ផ្តល់​ភាព​កក់​ក្តៅ​ដល់​ប្រជាពលរដ្ឋក្នុងខេត្ត ដែលកំពុងត្រូវការជំនួយមនុស្សធម៌ ដូចពាក្យស្លោកថា (ដរាប​ណា​ប្រជា​ពលរដ្ឋ​នៅតែត្រូវការកម្លាំងមនុស្សធម៌ កាកបាទក្រហម​កម្ពុជា​នៅ​តែ​ផ្តល់​ក្តី​សង្ឃឹម​ដល់​ប្រជា​ពលរដ្ឋ​វិញ​ដែរ)។

ជាមួយនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានណែនាំបន្ថែម ឱ្យក្រុមការ​ងារ​ប្រតិបត្តិ​ទាំង​សាខា ​និងអនុសាខាក្រុង ស្រុកឱ្យបន្តសាមគ្គីភាពគ្នា ពង្រឹងសមត្ថភាពបុគ្គលិក បំពាក់​បំប៉ន​ការ​យល់​ដឹង​ពី​ការរៀបចំ និងដំណើរប្រព្រឹត្តទៅរបស់សាខា អនុសាខាទៅតាមលក្ខណៈវិនិច្ឆ័យ ដើម្បី​បន្ត​ពង្រឹ​ង​កិត្តិនាមរបស់កាកបាទក្រហមកម្ពុជា ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        147
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន ចោទប្រកាន់ចិនថាប្រើប្រាស់កាណុងទឹកបាញ់លើនាវារបស់ខ្លួន សម្រាប់ថ្ងៃទី ២

2026/07/24 08:04:09 pm
​អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ
2026/07/24 08:03:42 pm
​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm