ក្រសួងមុខងារសាធារណៈ៖ ៨០% នៃក្រសួង-ស្ថាប័នចំនួន១០ ដែលបាន​វិភាគ​មុខងារ​រួច​រាល់​បាន​កាត់​បន្ថយ​អង្គភាពរបស់ខ្លួន រីឯ២០% ផ្សេងទៀតរក្សាស្ថានភាពមិនពង្រីក

2026/03/26 04:17:48 pm        300

តាមរយៈបទបង្ហាញរបស់ លោកជំទាវ តឹក កុស្សនា អគ្គលេខាធិការរង នៃអគ្គ​លេខា​ធិការដ្ឋាន​នៃ​គណៈ​ក​ម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានរំលេចថា ក្នុង​ចំណោម​ក្រសួង-ស្ថាប័នចំនួន១០ ដែលបានវិភាគមុខងាររួចរាល់កន្លងមក មានក្រសួង ស្ថាប័ន​ចំនួន​៨ ​បានអនុវត្តការកាត់បន្ថយអង្គភាពចំណុះរបស់ខ្លួនសរុបចំនួន១៨ អង្គភាព ខណៈ​ដែល​ក្រសួង-ស្ថាប័នមួយចំនួនផ្សេងទៀតបានរក្សាស្ថានភាពដើម ដោយគោរពតាមអភិក្រម «ពង្រឹង ជា​ជាងពង្រីក»។ អង្គភាពដែលបានកាត់បន្ថយទាំងនោះរួមមាន កម្រិតអគ្គនាយកដ្ឋានចំនួន១ និង​កម្រិតនាយកដ្ឋានចំនួន១៧។ នេះជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយគ្នា ក្នុង​ការ​កែ​ទម្រង់​រដ្ឋបាលសាធារណៈ។ ដោយឡែកក្រសួង ស្ថាប័នដទៃទៀត កំពុងបន្តពិភាក្សា និងពិនិត្យ​ជា​បន្ត​បន្ទាប់ ដោយត្រូវគោរពតាមអភិក្រមដដែល។

ការលើកឡើងនេះ ជាការធ្វើវឌ្ឍនភាពនៃការពិនិត្យឡើងវិញ រចនាសម្ព័ន្ធ និងការវិភាគមុខងារ របស់​ក្រសួង-ស្ថាប័ន។ កន្លងមក ក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រសួង ស្ថាប័ន ចំណុះ​អង្គការនីតិប្រតិបត្តិទាំងអស់ដើម្បីអនុវត្តការងារនេះ ដែលជាវិធានគន្លឹះទី២ ក្នុង​ការ​កែ​ទម្រង់​រដ្ឋបាលសាធារណៈ។ ជាជំហាន ក្រោយការប្រជុំពិភាក្សាបច្ចេកទេសជាច្រើនដង ក្រសួង ស្ថាប័ន​នីមួយៗ បានបញ្ជូនសេចក្តីព្រាងនៃការរៀបចំ និងការប្រព្រឹត្តទៅ របស់ខ្លួន មក​ក្រសួង​មុខ​ងារ​សាធារណៈ​ដើម្បី ពិនិត្យ និងផ្តល់យោបល់ស្របតាមអភិក្រមរបស់រាជរដ្ឋាភិបាល នោះគឺការ «ពង្រឹង​ជាជាពង្រីក» និង «រៀបចំផ្ទះឱ្យរៀបរយ»។

ការរៀបចំការងារវិភាគមុខងារកន្លងមក គឺក្នុងគោលដៅដើម្បីសម្រេចបាននូវការរៀបចំមុខងារ រចនា​សម្ព័ន្ធ ការប្រើប្រាស់ធនធានមនុស្ស និងការប្រើប្រាស់ថវិកា កាន់តែច្បាស់លាស់។ លោក​ជំទាវ​អគ្គលេខាធិការរង បានបន្ថែមថា លទ្ធផលនៃការវិភាគមុខងារនេះ បានជួយឱ្យក្រសួង ស្ថាប័ន​មាន​មូលដ្ឋានច្បាស់លាស់ ក្នុងការរៀបចំ រចនាសម្ព័ន្ធ​ថ្មី​ឱ្យ​សម​ស្រប​ជាមួយ​ភារ​កិច្ច​ពិត​ប្រាកដ​ ហើយក៏ជួយកាត់បន្ថយការស្ទួនភារកិច្ច និងបង្កើន​ការ​សម្រ​ប​សម្រួល​រវាង​អង្គ​ភាព​កាន់​តែ​ល្អ​ប្រសើរ​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm