លោក Trump និយាយថា អ៊ីរ៉ង់ខ្លាចមិនហានទទួលស្គាល់ថាខ្លួនចង់បានកិច្ចព្រមព្រៀង

2026/03/26 05:13:44 pm        111

ប្រធានាធិបតីអាមេរិក លោក Donald Trump បានទទូចកាលពីថ្ងៃពុធ២៥មីនាសប្ដាហ៍នេះថា អ៊ីរ៉ង់កំពុងចូលរួមក្នុងកិច្ចចរចាសន្តិភាព ដោយបានបង្ហាញថា ការបដិសេធរបស់ទីក្រុងតេអេរ៉ង់ គឺដោយសារតែអ្នកចរចាអ៊ីរ៉ង់ខ្លាចថាពួកគេត្រូវបានសម្លាប់ដោយភាគីរបស់ខ្លួនឯង។

លោក Trump បានប្រាប់ពិធីទទួលទានអាហារពេលល្ងាចសម្រាប់សមាជិកសភាគណបក្សសាធារណរដ្ឋថា ពួកគេកំពុងចរចា ហើយពួកគេចង់ធ្វើកិច្ចព្រមព្រៀងខ្លាំងណាស់។ ប៉ុន្តែពួកគេខ្លាចមិនហាននិយាយចេញមកទេ ព្រោះពួកគេគិតថាពួកគេនឹងត្រូវសម្លាប់ដោយប្រជាជនរបស់ខ្លួនឯង ហើយពួកគេក៏ខ្លាចពួកខ្លួននឹងត្រូវបានអាមេរិកសម្លាប់ចោលដែរ។

ការអត្ថាធិប្បាយរបស់មេដឹកនាំអាមេរិករូបនេះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ពួកគេពុំមានបំណងចរចាទេ។

លោក Trump បានបញ្ជាក់ការអះអាងរបស់លោកម្ដងទៀតថា អ៊ីរ៉ង់កំពុងត្រូវបាន បំផ្លាញក្នុងជម្លោះដែលឥឡូវនេះកំពុងស្ថិតនៅក្នុងសប្តាហ៍ទីបួន ទោះទីក្រុងតេអេរ៉ង់នៅតែបន្តគ្រប់គ្រងទាំងស្រុងលើផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់នៃច្រកសមុទ្រ Hormuz ក៏ដោយ។

ដោយវាយប្រហារគូប្រជែងក្នុងប្រទេសរបស់ខ្លួន លោក Trump ក៏បានអះអាងផងដែរថា ក្រុមអ្នកប្រជាធិបតេយ្យកំពុងព្យាយាម ងាកចេញពីភាពជោគជ័យដ៏អស្ចារ្យទាំងអស់ដែលពួកលោកកំពុងមាននៅក្នុងប្រតិបត្តិការយោធានេះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថ្មីៗនេះ បានដកស្រង់សម្តីមន្ត្រីម្នាក់ដែលមិនបញ្ជាក់អត្តសញ្ញាណថា សាធារណរដ្ឋអ៊ីស្លាម បានឆ្លើយតបជាអវិជ្ជមាន ចំពោះផែនការ ១៥ ចំណុចដែលបានរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន ក្នុងបំណងបញ្ជប់សង្គ្រាមដែលបានចាប់ផ្ដើមចាប់តាំងពីថ្ងៃទី២៨កុម្ភៈ២០២៦៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        352
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        351
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        342

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm