កោះតៃវ៉ាន់បង្ហាញថាការលក់អាវុធនាពេលខាងមុខរបស់អាមេរិកកំពុងដំណើរការ បន្ទាប់ពីទទួលបានលិខិតធានា

2026/03/26 05:50:28 pm        101

មន្ត្រីជាន់ខ្ពស់អាជ្ញាធរការពារជាតិតំបន់តៃវ៉ាន់ លោក Wellington Koo នៅថ្ងៃទី២៦ ខែមីនានេះ បានបង្ហាញថាកញ្ចប់លក់អាវុធនាពេលខាងមុខពីសហរដ្ឋអាមេរិកកំពុងដំណើរការបន្ទាប់ពីរដ្ឋបាលកោះនេះ បានទទួលលិខិតធានាពីទីក្រុងវ៉ាស៊ីនតោន ទោះមេដឹកនាំសហរដ្ឋអាមេរិក និងចិន ត្រៀមជួបគ្នានៅខែឧសភាក៏ដោយ។

សារព័ត៌មាន Reuters បានរាយការណ៍នៅខែនេះ ដោយសំអាងប្រភពព័ត៌មានដែលបានរធ្វើរបាយការណ៍អំពីការពិភាក្សានេះ បានឲ្យដឹងថា កញ្ចប់អាវុធដ៏សំខាន់របស់សហរដ្ឋអាមេរិក សម្រាប់កោះតៃវ៉ាន់មានតម្លៃប្រហែល១៤ពាន់លានដុល្លារអាមេរិក រួមទាំងប្រព័ន្ធស្ទាក់ចាប់មីស៊ីលទំនើបៗ បានត្រៀមរួចរាល់សម្រាប់ការយល់ព្រមពីប្រធានាធិបតីអាមេរិក លោក Donald Trump ហើយអាចត្រូវបានចុះហត្ថលេខាបន្ទាប់ពីដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោកទៅកាន់ប្រទេសចិន ។  

ប៉ុន្តែលោក Trump បានពន្យារពេលដំណើរទស្សនកិច្ចនោះ ដែលដើមឡើយគ្រោងធ្វើនៅដើមខែមេសា ដោយសារតែសង្គ្រាមអ៊ីរ៉ង់ ហើយឥឡូវនេះគ្រោងនឹងទៅកាន់ទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៥ ខែឧសភាខាងមុខ។

កោះតៃវ៉ាន់ ដែលចិនចាត់ទុកថាជាទឹកដីរបស់ខ្លួន ប្រាកដជាប្រធានបទមួយ ជាពិសេសបន្ទាប់ពីប្រធានាធិបតីចិន លោក Xi Jinping បានប្រាប់លោកTrump ក្នុងការសន្ទនាតាមទូរស័ព្ទកាលពីខែមុនថា សហរដ្ឋអាមេរិកត្រូវតែ ប្រុងប្រយ័ត្ន ក្នុងការដោះស្រាយការលក់អាវុធទៅកាន់កោះមួយនេះ។

នៅពេលសួរដោយក្រុមអ្នកសារព័ត៌មាននៅសភាថាតើកិច្ចប្រជុំរវាងលោក Trump លោក Xi នឹងប៉ះពាល់ដល់ការលក់អាវុធរបស់អាមេរិកដែរឬទេ លោក Koo បាននិយាយថា រដ្ឋាភិបាលបានទទួលលិខិតធានារួចហើយដែលបង្ហាញថាសហរដ្ឋអាមេរិកមានឆន្ទៈក្នុងការអនុម័តកិច្ចព្រមព្រៀងបន្ទាប់៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        48
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        37
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm