សម្តេចធិបតី ដាស់តឿន​ដល់​សមត្ថកិច្ច​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ក្នុង​ការ​បង្រ្កាប​បទ​ល្មើស​ឆបោក​តាម​ Online Scams ចេញពីកម្ពុជា

2026/03/26 06:04:03 pm        270

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្ត​ដាស់​តឿន​ដល់​សមត្ថកិច្ច​ និងភាគីពាក់ព័ន្ធទាំងអស់គប្បីយកចិត្តទុកដាក់បន្ថែមទៀតប្រកបដោយឆន្ទៈមោះមុត ក្នុង​ការ​បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)ឲ្យអស់ពីកម្ពុជា។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រទឹកស្អាត ក្នុងក្រុងស្វាយរៀង និង​បើក​ការ​ដ្ឋាន​សា​ងសង់ គម្រោងពង្រីកហេដ្ឋារចនា សម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ នាព្រឹកថ្ងៃទី២៦ ខែ​មីនា ​ឆ្នាំ២០២៦នេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការកំចាត់បទល្មើសOnline Scams មិនត្រឹមតែធានាឱ្យបាននូវសន្តិសុខសុវត្ថិភាពដល់សង្គមខ្មែរទាំងមូលប៉ុណ្ណោះទេ វា​ថែម​ទាំ​ង​ធ្វើ​ការទាក់ទាញទេសចរ និងអ្នក​វិនិយោគិន​បរទេស​មក​កម្ពុជា​ឲ្យ​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ផង​ដែរ ដូច្នេះ​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​ត្រូវ​តែ​បន្ត​សហការ​គ្នា​បង្រ្កាប​នូវ​បទ​ល្មើស​នេះ​ប្រកប​ដោយ​ឆន្ទៈ​មោះមុ​ត​ធ្វើយ៉ាងណាបោសសម្អាតឱ្យអស់ពីកម្ពុជា។

កាលពីកន្លងទៅសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ប្រតិបត្តិ​ការ​បោស​សម្អាត​បទ​ល្មើស Online Scamsនេះ មិនមែនធ្វើត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរ ដូច​ការ​លើក​ឡើង​របស់​មតិ​មួយចំនួននោះទេ ពោល​រាជ​រដ្ឋាភិបាលកម្ពុជា​បន្ដ​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​បោស​សម្អាត​បទ​ល្មើស​នេះ​ជា​រៀងរហូត ដើម្បីលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្ដរជាតិ និង​បញ្ចប់​នូវ​មតិ​តិះ​តៀន​មួយ​ចំនួ​នមកលើរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់​ថាក្រោយដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតពីសម្តេចធិបតី នាយករដ្ឋ​មន្រ្តី​នោះ​សមត្ថកិច្ច​កម្ពុជា បានបើកប្រតិបត្តិការប​ង្រ្កាប​បទ​ល្មើស​ឆបោក​តាម​បច្ចេក​វិទ្យា​នេះ​ទាំង​យប់​ទាំង​ថ្ងៃ​ប្រៀប​បាន​ដូច​ជាភ្លៀងររលឹម ខណៈមកដល់ពេលនេះ​គឺ​មាន​ជន​បរទេស​រាប់​ម៉ឺន​នាក់​ហើយ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពីប្រទេសកម្ពុជា ជាបន្តបន្ទាប់ និងបានបញ្ជូនទៅកាន់តុលាការផងដែរ។ ចំណែក​អ្នកដែលនៅសេលសល់ អាជ្ញាធរកម្ពុជា​បាន​កំពុង​ស្វែង​រក​តាម​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ទៀត​ដោ​យ​គ្មាន​ការលើកលែងនោះឡើយ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm