ប្រភពព័ត៌មានពីប៉ាគីស្ថាន៖ កិច្ចចរចាអាមេរិក-អ៊ីរ៉ង់ដែលអាចទម្លាយភាពជាប់គាំង រំពឹងថានឹងកើតឡើងក្នុងពេល៤៨ម៉ោង

2026/03/26 06:33:22 pm        113

ប្រភពព័ត៌មាននានានៅក្នុងក្រសួងការបរទេសប៉ាគីស្ថាន បានប្រាប់សារព័ត៌មាន Anadolu កាលពីថ្ងៃពុធ ២៥មីនាសប្ដាហ៍នេះថា ការទម្លាយភាពជាប់គាំង ត្រូវបានរំពឹងទុកក្នុងរយៈពេល ៤៨ ម៉ោង លើកិច្ចចរចាដែលអាចកើតមានរវាងអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមបច្ចុប្បន្ន ប៉ុន្តែទីក្រុងតេអេរ៉ង់ នៅតែស្ទាក់ស្ទើរ ក្នុងការចូលរួមចរចាដែលបានស្នើឡើងដោយគ្មានការធានាជាក់លាក់។

មន្ត្រីមួយរូបមកពីក្រសួងខាងលើ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការលើផ្នែករបស់ប៉ាគីស្ថាន ទួរគី និងអេហ្ស៊ីប ដើម្បីទាក់ទាញអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអ៊ីរ៉ង់ ដែលនៅតែស្ទាក់ស្ទើរក្នុងការធ្វើកិច្ចចរចាដោយគ្មានការធានាជាក់លាក់។

យោងតាមមន្ត្រី ដែលបាននិយាយសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប៉ាគីស្ថាន រួមទាំងលោកនាយករដ្ឋមន្ត្រី Shehbaz Sharif និងរដ្ឋមន្ត្រីការបរទេសលោក Ishaq Dar កំពុងទាក់ទងជាប្រចាំ ជាមួយថ្នាក់ដឹកនាំអ៊ីរ៉ង់ ដើម្បីបញ្ចុះបញ្ចូលពួកគេឱ្យចូលរួមក្នុងកិច្ចចរចា។

មន្ត្រីរូបនោះបាននិយាយថា ទីក្រុងតេអេរ៉ង់ នៅតែប្រកាន់ខ្ជាប់ការទាមទាររបស់ខ្លួន ដោយស្វែងរកការធានាថានឹងមិនមានប្រតិបត្តិការយោធានាពេលអនាគតប្រឆាំងនឹងអ៊ីរ៉ង់ទៀតឡើយ កម្មវិធីមីស៊ីលរបស់ខ្លួននឹងមិនជាផ្នែកមួយនៃការចរចាទេ ហើយទីក្រុងតេអេរ៉ង់នឹងទទួលបានសំណងសម្រាប់ការខាតបង់ដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

លោក Sharif កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរ បាននិយាយថា ទីក្រុងអ៊ីស្លាម៉ាបាដ ត្រៀមខ្លួនរួចជាស្រេច ធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចា ប្រកបដោយអត្ថន័យ និងច្បាស់លាស់រវាងអាមេរិក និងអ៊ីរ៉ង់ សម្រាប់ដំណោះស្រាយដ៏ទូលំទូលាយ ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា។

មេបញ្ជាការកងទ័ពប៉ាគីស្ថាន ឧត្តមសេនីយ៍ Asim Munir ក៏បាននិយាយជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ផងដែរកាលពីថ្ងៃអាទិត្យអំពីសង្គ្រាមដែលកំពុងបន្ត ហើយប្រទេសអាស៊ីខាងត្បូងនេះបានស្នើខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលដែលអាចធ្វើទៅបានរវាងរដ្ឋបាលជាន់ខ្ពស់របស់លោក Trump និងមន្ត្រីអ៊ីរ៉ង់ ដែលជាចំណែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm