ព្រះខ័នរាជ ដាក់លក់សំបុត្រវគ្គ ១/២ ពានទី៣ ទ្វីបអាស៊ី ដែលត្រូវជួបក្រុមហ្វីលីពីន Manila Digger ខែក្រោយ

2026/03/26 07:53:37 pm        252

ក្លិបព្រះខ័នរាជស្វាយរៀង បានដាក់សំបុត្រទស្សនាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 ដែលត្រូវជួបក្រុម Manilia Digger របស់ហ្វីលីពីន នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខហើយ ដោយរក្សាតម្លៃសំបុត្រធម្មតា ៨ពាន់រៀលដដែល។

បន្ទាប់ពីយកឈ្នះក្រុមរួមជាតិភ្នំពេញក្រោន នៅវគ្គ ៨ក្រុមចុងក្រោយ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួប្រកួត ២ជើង ទល់នឹងក្រុម Manilia Digger ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ដោយជើងទី១ ត្រូវប្រកួតនៅទឹកដីកម្ពុជា នាពហុកីឡដ្ឋានជាតិមរតកតេជោ និងជើងទី២ ប្រកួតនៅប្រទេសហ្វីលីពីនវិញម្ដង នាថ្ងៃទី១៦ ខែមេសាខាងមុខ។

នេះជាលើកទី២ ផងដែរ សម្រាប់ជំនួបរវាងព្រះខ័នរាជស្វាយរៀង និងក្រុម Manilia Digge ក្នុងពានរង្វាន់អន្ដរជាតិ នារដូវកាលនេះ បន្ទាប់ពីក្រុមទាំងពីរ ធ្លាប់ជួបគ្នាក្នុងពូលម្ដងរួចមកហើយ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២។

លោក McConkey Matthew  គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង រំពឹងថា ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាខែក្រោយនេះ នឹងកាន់តែស្វិតស្វាញខ្លាំង ដ្បិតក្រុមទាំងពីរ សុទ្ធតែត្រៀមលក្ខណៈបានកាន់តែល្អប្រសើរ ជាមួយការនាំចូលកីឡាករថ្មីៗបន្ថែម ដែលនឹងជំរុញឲ្យការប្រកួតកាន់តែជក់ចិត្តជាងមុន។

ដូច្នេះស្របពេលការប្រកួតជើងទី១ នៅសល់ ២សប្ដាហ៍ទៀត នឹងមកដល់ ក្នុងនាមក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ក៏បានប្រកាសល់សំបុត្រចាប់ពីឥលូវតទៅ ដោយអ្នកគាំទ្រអាចរកទិញបានលើ App PKR Svay Rieng ក្នុងតម្លៃ ៨ពាន់រៀល ។ លើសពីនេះ ក៏មានការលក់សំបុត្រ VIP ឬបន្ទប់ឯកជន ដែលមានអាហារសម្រន់ និងភេសជ្ជៈជូនផងដែរ។

គួរដឹងថា មុនឡើងមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានកម្រិតទី៣ ទ្វីបអាស៊ីនេះ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះភ្នំពេញក្រោន ទាំង ២ជើង ក្នុងលទ្ធផល ៦-២ គ្រាដែល Manila Digger បាយកឈ្នះក្រុមឥណ្ឌូនេស៊ី Dewa United ទាំង ២ជើង ដោយលទ្ធផល ៣-២៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        105
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        118
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm