UN៖ អរិភាពកាន់តែខ្លាំងឡើងតាមបណ្តោយព្រំដែនស៊ូដង់ គំរាមកំហែងដល់ជនស៊ីវិល និងការដឹកជញ្ជូនជំនួយ

2026/03/26 09:23:44 pm        80

ក្រុមមនុស្សធម៌អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា អរិភាពតាមបណ្តោយព្រំដែនស៊ូដង់ជាមួយប្រទេសជិតខាង និងការវាយប្រហារដោយយានដ្រូនកាន់តែខ្លាំងឡើង កំពុងបង្កើនការគំរាមកំហែងដល់ជនស៊ីវិល និងរំខានដល់ប្រតិបត្តិការជួយសង្គ្រោះ។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ការប៉ះទង្គិចគ្នាថ្មីៗនេះតាមបណ្តោយ និងជិតព្រំដែនស៊ូដង់ជាមួយប្រទេសឆាដ និងអេត្យូពី បានបណ្តាលឲ្យ ជនស៊ីវិលស្លាប់ និងបង្ខំឲ្យប្រជាជនរត់គេចខ្លួនពីផ្ទះសម្បែងរបស់ពួកគេ។

OCHA បាននិយាយថា ក្រុមដៃគូមនុស្សធម៌ បានរាយការណ៍ថា ការវាយប្រហារដោយដ្រូន កាលពីថ្ងៃចន្ទបានបណ្តាលឲ្យជនស៊ីវិលស្លាប់ នៅភាគខាងត្បូងស៊ូដង់។


ការិយាល័យនេះ បានបន្ថែមថា នៅភាគខាងកើតរដ្ឋ Blue Nile អំពើហិង្សានៅជិតព្រំដែនអេត្យូពី បានគំរាមកំហែងដល់ការចូលទៅកាន់ទីក្រុង Kurmuk, Sali និង Dindraw ភាគខាងត្បូងទីក្រុង Ed Damazine ដែលជារដ្ឋធានីរបស់រដ្ឋនេះ។

ជនស៊ីវិលត្រូវបានផ្លាស់ទីលំនៅទៅកាន់ទីក្រុង Ed Damazine និងឆ្លងកាត់ព្រំដែន ចូលទៅក្នុងប្រទេស    អេត្យូពី។

កងកម្លាំងគាំទ្ររហ័សរបស់ស៊ូដង់បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានគ្រប់គ្រងទីក្រុងយុទ្ធសាស្ត្រ Kurmuk បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយកងកម្លាំងប្រដាប់អាវុធស៊ូដង់របស់រដ្ឋាភិបាល៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        16
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        27
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm