អ្នកនាំពាក្យ៖ រដ្ឋាភិបាលចាត់វិធានការចាំបាច់ ដើម្បីជួយសម្រាលការចំណាយរបស់ពលរដ្ឋ ខណៈ​តម្លៃ​ប្រេងអន្តរជាតិបន្តកើនឡើង

2026/03/26 09:28:40 pm        202

តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ, ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាលបានថ្លែងថា ក្នុងពេល​ដែល​តម្លៃ​ប្រេង​ឥន្ធនៈ​កំពុង​កើន​ឡើង​នៅ​លើ​ទីផ្សារ​អន្តរជាតិ ​រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធាន​ការ​ចាំបាច់​មួយ​ចំនួន​ដើម្បី​ជួយ​សម្រាល​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ។

ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋភិបាលបានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តតាមដាន ស្ថានភាពប្រេង​ឥន្ធនៈ​នៅ​លើ​ទីផ្សារ​ដោយ​យកចិត្តទុកដាក់បំផុត ដើម្បី​ពិនិត្យ​លទ្ធភាព​ដាក់ចេញនូ​វ​វិធាន​ការ​អន្តរាគមន៍​បន្ថែម​ឱ្យ​បាន​ទាន់​ពេលវេលា ក្នុងករណីចាំបាច់។

វិធានការទាំងនោះជារួមមាន៖

ទី១៖ បន្តបញ្ចុះតម្លៃប្រេងចំនួន ៦.៥ សេនដុល្លាក្នុង១លីត្រ​ដែល​ជា​ការ​ជួយ​ឧបត្ថម្ភ​ផ្ទាល់​របស់​រាជ​រដ្ឋាភិបាល​ទៅលើតម្លៃប្រេងឥន្ធនៈដើម្បីបន្ធូរបន្ទុកប្រជាពលរដ្ឋ។

ទី២៖ បន្តបញ្ចុះតម្លៃ១​សេន​ដុល្លាប​ន្ថែម​ទៀត​ក្នុង​១លីត្រ​នៅ​ពេល​ដែល​ប្រេង​សាំង​អន្តរជាតិ​កើន​លើស​ពី​៩០ដុល្លាក្នុង១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០ ដុល្លាក្នុង១បារ៉ែល។

ទី៣៖ បញ្ចុះពន្ធគយដល់ ០ ពោលគឺរដ្ឋមិនយកពន្ធនាំចូលប្រេងតែម្តង

ទី៤៖​ បញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូតដល់០ (សូន្យ) ដុល្លា និង​បញ្ចុះ​អាករ​ពិសេស​លើ​ប្រេង​ម៉ាស៊ូតពី ៤% ដល់ ០% និងបញ្ចុះអាករលើ​តម្លៃ​បន្ថែម​ប្រេងសាំង​ និង​ម៉ាស៊ូត​ពី​១០% មកត្រឹម៤% ប៉ុណ្ណោះ ដោយរាជរដ្ឋាភិបាលជាអ្នក​ទទួល​បន្ទុក​ជំនួស​ចំពោះ​អាករ​លើ​តម្លៃប​ន្ថែម​ចំនួន ៦% ដែលត្រូវបានកាត់ចេញ។

សូមជម្រាបថា តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីថ្លៃលក់​រាយ​ប្រេង​ឥន្ធ​នៈ​នៅ​តាម​ស្ថា​នីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដល់​ថ្ងៃ​ជូន​ដំណឹងបន្ទាប់ តម្លៃប្រេងសាំងធម្មតាត្រូវលក់ក្នុងតម្លៃ ៥៤៥០រៀល/លីត្រ និងប្រេងម៉ាស៊ូត ៧១០០រៀល/លីត្រ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm