មេដឹកនាំហេសបូឡាអំពាវនាវឱ្យមានសាមគ្គីភាព និងនិយាយថា ត្រូវបន្ត «ការប្រយុទ្ធការពារ»

2026/03/26 09:48:22 pm        187

លោក Naim Qassem អគ្គលេខាធិការរបស់ក្រុមហេសបូឡា បាននិយាយកាលពីថ្ងៃពុធថា ក្រុមនេះនឹងបន្តអ្វីដែលលោកបានពិពណ៌នាថា ជា «ការប្រយុទ្ធការពារ» ប្រឆាំងនឹងអ៊ីស្រាអែល ដោយជំរុញឲ្យមានឯកភាពជាតិ និងបដិសេធការអំពាវនាវឲ្យដកហូតអាវុធ ស្របពេលអរិភាពដែលកំពុងបន្ត។

យោងតាមគេហទំព័រព័ត៌មាន al-Manar លោក Qassem បាននិយាយថា៖«យើងកំពុងប្រយុទ្ធដើម្បីការពារប្រទេសលីបង់ និងប្រជាពលរដ្ឋរបស់ខ្លួន ហើយការទទួលខុសត្រូវក្នុងការប្រឆាំងនឹងការឈ្លានពានគឺជាការទទួលខុសត្រូវជាតិសម្រាប់មនុស្សគ្រប់គ្នា រដ្ឋាភិបាល កងទ័ព ប្រជាជន និងកម្លាំងនយោបាយទាំងអស់»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Qassem បានព្រមានអំពីអ្វីដែលលោកហៅថា «គម្រោងដ៏គ្រោះថ្នាក់របស់អាមេរិកនិងអ៊ីស្រាអែល «ដែលកំណត់គោលដៅទៅលើប្រទេសលីបង់ និងតំបន់ ដោយបន្ថែមថា ការវាយប្រហាររបស់អ៊ីស្រាអែល បានបន្តអស់រយៈពេលជាងមួយឆ្នាំ ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់មួយ បានឈានដល់នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក៏ដោយ។

លោកបាននិយាយថា ក្រុមហេសបូឡាប្រឈមមុខនឹងជម្រើសរវាង «ការចុះចាញ់ និងការលះបង់ដីធ្លី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាព» ឬ «ការប្រឈមមុខដាក់គ្នា និងការតស៊ូដែលជៀសមិនរួច» ដោយសង្កត់ធ្ងន់ថា ក្រុមនេះ បានត្រៀមខ្លួនរួចជាស្រេច ហើយនឹងបន្តប្រយុទ្ធ។

លោកក៏បានបដិសេធការចរចាជាមួយអ៊ីស្រាអែល ស្របពេលមានការវាយប្រហារជាបន្តបន្ទាប់ និងបាន    រិះគន់ការអំពាវនាវឲ្យមានការគ្រប់គ្រងផ្តាច់មុខរបស់រដ្ឋលើអាវុធ ដោយនិយាយថា វិធានការបែបនេះ នឹងធ្វើឲ្យប្រទេសលីបង់ចុះខ្សោយ និងបម្រើផលប្រយោជន៍របស់អ៊ីស្រាអែល។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលលីបង់បាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា ចំនួនអ្នកស្លាប់សរុបពីការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី ០២ ខែមីនា បានកើនឡើងដល់ ១.០៩៤ នាក់ ដោយមានមនុស្ស ៣.១១៩នាក់ រងរបួស៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        353
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        352
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        343

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm