ទីតាំងសង្ក្រាន្តតូចធំកំពុងមមាញឹកក្នុងការរៀបចំ ខណៈសម្ភារ​តុបតែង​បែប​ខ្មែរ​ក៏​កំពុង​ទទួល​ការ​បញ្ជា​ទិញ​ច្រើន

2026/03/26 09:59:04 pm        344

បណ្តាទីតាំងសង្ក្រាន្តតូចធំៗនៅក្នុងរាជធានីភ្នំពេញ កំពុង​មមាញឹក​ក្នុង​ការ​រៀប​ចំ​តុប​តែងជា​លក្ខណៈ​បែប​ខ្មែរ ដែលជាផ្នែក នៃការបង្ហាញពីប្រពៃណី និងអត្តសញ្ញាណជាតិ។ សម្ភារ​តុប​តែង​បែប​ខ្មែរ​ក៏​កំពុងទទួលការបញ្ជាទិញច្រើន។

រដ្ឋមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ជាទីតាំងធំមួយ ក្នុងចំណោមទីតាំងមួយចំនួន ដែល​ត្រូវ​បាន​កំណត់​យក​ជាទីកន្លែងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តធំៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦ ។

បច្ចុប្បន្ន គេសង្កេតឃើញក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ កំពុង​មមា​ញឹក​ក្នុង​ការ​តុបតែង​លម្អ​ដំឡើងរោង និងរូបចម្លាក់ធំៗមួយចំនួនជាបណ្តើរៗ អមជាមួយការរៀបចំ​សម្អាតបរិស្ថាន​អនាម័យ​សួនច្បារក្នុងបរិវេណទីធ្លាតំបន់រមនីយដ្ឋានវត្តភ្នំ ដើម្បីធានាសោភ័ណភាព និង​របៀប​រៀបរយ ខណៈព្រឹត្តិការណ៍សង្ក្រាន្ត ក៏កាន់តែគៀកគិតចូលមកដល់ ពោលនៅពាក់​កណ្តាល​ខែមេសា ខាងមុខ ។

ពលរដ្ឋ យល់ឃើញយ៉ាងច្បាស់ថា កម្មវិធីសង្ក្រាន្តដែលរៀបចំឡើងក្នុងពេលខាងមុខ ដោយ​អម​ជាមួយ​ការតាំងបង្ហាញ និងតាំងលក់ពីទំនិញ និងផលិតខ្មែរក្នុងស្រុក គឺជាការបង្ហាញ​ឲ្យ​អន្តរជាតិ​បាន​ឃើញ​ បានស្គាល់កាន់តែច្បាស់ពីកម្ពុជា ហើយវាក៏ជាផ្នែក នៃការជម្រុញសេដ្ឋកិច្ចប្រជាជន និង​សេដ្ឋកិច្ចក្នុងស្រុកផងដែរ នៅពេលដែលកំណើនទេសចរណ៍មានការកើនឡើង ។

ទន្ទឹម​ជា​មួយការរៀបចំនៅតាំងទីតាំងសង្ក្រាន្តតូចធំ ការបញ្ជាទិញសម្ភារ និង​គ្រឿង​តុប​តែង​បែប​ខ្មែរ ​ក៏កំពុងមមាកញឹកក្នុងការលក់ដូរផងដែរ ។

លោកស្រីម្ចាស់ទីតាំងលក់សម្ភារមួយកន្លែង ក្នុងមូលដ្ឋានខណ្ឌ៧មករា ឲ្យដឹងថា គ្រឿង​រណ្តាប់​តុប​តែង សុទ្ធសឹងតែជាផលិតផល ផលិតដោយកូនខ្មែរ លក់ក្នុងតម្លៃសមរម្យ សម្រាប់ពលរដ្ឋខ្មែរ យក​ទៅរៀបចំកម្មវិធីសង្ក្រាន្ត ទៅតាមទំនៀមទំលាប់ប្រពៃណីខ្មែរ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ​២០២៦ខាងមុខ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី គ្រោងនឹងធ្វើឡើងរយៈពេល ០៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅតាមទីតាំងធំៗមួយចំនួន រួមមាន ៖ តំបន់​រមណីយ​ដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ , ផ្លូវថ្មើរជើងចតុមុខ (Walk street) , សួនវត្តបទុមវតី , ផ្សារទួលទំពូង និង​បណ្ដាទីតាំងមួយចំនួនដទៃ ផ្សេងទៀតផងដែរ៕ អត្ថបទ៖ លីហេង 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm