កម្ពុជាត្រៀម ៨ប្រភេទកីឡាចូលរួមកីឡាសាកលវិទ្យាល័យអាស៊ាននៅម៉ាឡេស៊ីចុងឆ្នាំនេះ ខណៈកម្ពុជាធ្វើម្ចាស់ផ្ទះបន្តវេនឆ្នាំ២០២៨

2026/03/26 10:08:47 pm        215

កម្ពុជាកំពុងត្រៀមកីឡាករ កីឡាការិនីជាសិស្ស-និស្សិតលើ៨ប្រភេទកីឡាត្រៀមចូលរួមប្រជែងមេដាយជូនជាតិ ក្នុងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ (The 22 ASEAN University Games) នាខែធ្នូ ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ខណៈកម្ពុជាក៏ត្រៀមបញ្ជូនក្រុមប្រតិភូ អត្តពលិក សិល្បករ សិល្បការិនីចូលរួមប្រកួត និងសម្តែងបង្ហាញសិល្បៈវប្បធម៌ ក្នុងពិធីទទួលទង់បន្តវេនធ្វើម្ចាស់ផ្ទះ នៅកម្ពុជា នាឆ្នាំ២០២៨ខាងមុខ។

នេះការគូសបញ្ជាក់របស់ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា នៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះ។

ឯកឧត្តមអគ្គនាយកកីឡារូបនេះ បានលើកឡើងបន្ថែមថា ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២២ ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី គ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០-១៩ ខែធ្នូ ឆ្នាំ២០២៦។ បច្ចុប្បន្ន កម្ពុជាកំពុងត្រៀមកីឡាករ កីឡាការរិនី៨ប្រភេទកីឡាហើយ ដើម្បីត្រៀមចូលរួមប្រកួតនេះ កម្ពុជាបានចុះឈ្មោះប្រភេទកីឡាដែលមានសក្តានុពល ដែលសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាសហការជាមួយអង្គភាពពាក់ព័ន្ធ និងសហព័ន្ធកីឡាជាតិ។

ឯកឧត្តម ប៉ុន សុខ នេះជាការប្រកួតចុងក្រោយ ហើយកម្ពុជាត្រូវចូលរួមពិធីទទួលទង់បន្តវេនឆ្ពោះមកធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ នាឆ្នាំ២០២៨ខាងមុខ។ កម្ពុជាបានកំណត់នូវការត្រៀមប្រភេទកីឡាមួយចំនួនចំបាច់ និងសក្តានុពលផងដែរ ដែលកម្ពុជាគ្រោងនឹងត្រៀមប្រភេទកីឡាក្នុងរង្វង់ ១៥ ទៅ ១៨ប្រភេទកីឡា។

គួររម្លឹកថា ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានត្រូវបានធ្វើឡើងរៀងរាល់២ឆ្នាំម្តង ហើយកាលពី លើកទី២១ នៅ Surabaya & Malang ប្រទេសឥណ្ឌូណេស៊ី ក្នុងខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ គឺអត្តពលិកកម្ពុជាដណ្តើមបានមេដាយសរុប ៨គ្រឿង (មាស១ ប្រាក់៤ និងសំរឹទ្ធ៣) ឈ្នះលើ៤ប្រភេទកីឡា ក្នុងចំណោម៦ប្រភេទកីឡាដែលកម្ពុជាបញ្ជូនទៅចូលរួមប្រកួត៕

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm