អ៊ីរ៉ង់ហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាព ទាំងលទ្ធភាពបង្ហាញខ្លួននៅ World Cup នៅមិនច្បាស់លាស់នៅឡើយ

2026/03/26 10:14:04 pm        213

ក្រុមបាល់ទាត់បុរសរបស់ជម្រើសជាតិអ៊ីរ៉ង់ បានប្រមូលផ្តុំហ្វឹកហាត់នៅភាគខាងត្បូងប្រទេសទួកគី ត្រៀមការប្រកួតមិត្តភាព ស្របពេលដែលលទ្ធភាពបង្ហាញខ្លួននៅ World Cup នៅមិនទាន់ច្បាស់លាស់នៅឡើយដោយសារសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។

រដ្ឋមន្ត្រីកីឡារបស់ប្រទេសអ៊ីរ៉ង់បាននិយាយថា វាមិនអាចទៅរួចទេសម្រាប់កីឡាករក្នុងការចូលរួមក្នុងការប្រកួតនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសជាមួយអ៊ីស្រាអែលប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូលរបស់សាធារណរដ្ឋអ៊ីស្លាម។

យ៉ាងណាក្តី សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC មិនទាន់ទទួលបានការបញ្ជាក់ផ្លូវការនៅឡើយពីអ៊ីរ៉ង់ ជុំវិញការដកខ្លួនរបស់ក្រុមជម្រើសជាតិនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំនេះ តែកន្លងមកប្រធានសហព័ន្ធបាល់ទាត់អ៊ីរ៉ង់បានលើកឡើងថា នឹងជួបពិភាក្សាជាមួយ FIFA ជុំវិញលទ្ធភាពលើកការប្រកួតរបស់អ៊ីរ៉ង់ទាំងអស់ទៅម៉ិកស៊ិក ពីកាលវិភាគចាស់ដែលប្រកួតនៅអាមេរិក។

អ៊ីរ៉ង់នឹងត្រូវមានការប្រកួតមិត្តភាពចំនួនពីរនៅលើទឹកដីទួកគីនេះ ទល់នឹងនីហ្សេរីយ៉ា និងកូស្តារីកា ដែលចាត់ទុកជាការប្រកួតមិត្តភាពចុងក្រោយមុន World Cup សម្រាប់អ៊ីរ៉ង់។

តាមពិតទៅការប្រកួតមិត្តភាពទាំងពីរនេះ គ្រោងរៀបចំនៅលើទឹកដីហ្សកដានី​ តែក៏បានផ្លាស់មកទួកគីវិញដោយសារសង្គ្រាមនៅមជ្ឈឹមបូព៌ា។

អ៊ីរ៉ង់ស្ថិតនៅក្នុងពូល G នៅ World Cup 2026 ដែលរៀបចំនៅអាមេរិក ម៉ិកស៊ិក និងកាណាដា ហើយនៅក្នុងពូលនោះរួមមាន នូវែលសេឡង់ ប៊ែលហ្ស៊ិក និងអេហ្ស៊ីប៕ អត្ថបទ៖ នាង សុភាវុធ

 


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        115
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm