ការបិទដែនអាកាសឈូងសមុទ្រ ធ្វើឲ្យអ្នកដំណើរពីអាស៊ី ទៅអឺរ៉ុបទៅណាមិនរួច និងខាតបង់ប្រាក់

2026/03/26 11:44:36 pm        43

អ្នកដំណើររាប់ម៉ឺននាក់នៅតែជាប់នៅមួយកន្លែងអស់រយៈពេលជាច្រើនសប្តាហ៍ ក្នុងអំឡុងពេលមានជម្លោះអ៊ីរ៉ង់ ខណៈដែលការលុបចោលជើងហោះហើរយ៉ាងច្រើន នៅទូទាំងមជ្ឈមណ្ឌលឈូងសមុទ្រ ធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍មានក្ដីបារម្ភ និងអ្នកដំណើរពិបាករកផ្លូវត្រឡប់ទៅផ្ទះសម្បែងវិញ។

អ្នកថតរូបចូលនិវត្តន៍ លោក Bernard Kuhn និងភរិយា បានជាប់នៅប្រទេសស្រីលង្កា បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានលុបចោលជើងហោះហើរទៅកាន់ទីក្រុងឡុងដ្រ៍របស់ពួកគេ។ បន្ទាប់ពីព្យាយាមមិនសម្រេចបានជាច្រើនថ្ងៃ ក្នុងការទាក់ទងក្រុមហ៊ុនអាកាសចរណ៍នេះ ដោយការហៅទូរស័ព្ទត្រូវបានផ្ដាច់ ហើយក៏គ្មានការផ្ដល់ព័ត៌មានអ្វីបន្ទាប់ពីនោះ ពួកគេបានសម្រេចចិត្តបោះបង់ចោល ហោះហើរទៅក្រុងបាងកក ហើយរង់ចាំ ១០ថ្ងៃមុនពេលទិញសំបុត្រថ្មី។ ការប្ដូរផ្លូវនេះ ត្រូវចំណាយ ៥.០០០ផោន (៦.៧០០ដុល្លារ) ដែលបង្ខំឲ្យអ្នកទាំង២ លុបចោលដំណើរកម្សាន្តវិស្សមកាលឆ្នាំ២០២៦។ បទពិសោធន៍របស់គ្រួសារ Kuhn ឆ្លុះបញ្ចាំងពីបញ្ហាកាន់តែទូលំទូលាយ ខណៈដែលជើងហោះហើរជាង ៥០.០០០ជើង ត្រូវបានលុបចោល ដែលរំខានដល់ផ្លូវឈប់សំចតដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។ អ្នកធ្វើដំណើរជាច្រើននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ បានបរាជ័យក្នុងការរៀបចំសំបុត្រយន្តហោះឡើងវិញភ្លាមៗ ឬមិនជួយអ្វីឡើយ ដោយទុកឲ្យអ្នកដំណើរស្វែងរកដំណោះស្រាយដោយខ្លួនឯងផ្ទាល់។

ការត្អូញត្អែររបស់ពួកគេនេះកើតឡើង ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ឈូងសមុទ្រ ប្រឈមនឹងកម្រិតនៃការរំខានដ៏កម្រមួយ ដោយសារការបិទដែនអាកាសបង្កឲ្យមានការលុបចោលភ្លាមៗ នៅទូទាំងបណ្តាញផ្លូវចម្ងាយឆ្ងាយដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។ ដោយប្រហែល ១ភាគ៣ នៃជើងហោះហើរអឺរ៉ុប-អាស៊ីត្រូវឆ្លងកាត់មជ្ឈមណ្ឌលឈូងសមុទ្រ ដូច្នេះ សូម្បីការបិទរយៈពេលខ្លី ក៏អាចធ្វើឲ្យច្របូកច្របល់ទូទាំងពិភពលោកបានដែរ។

ទន្ទឹមនឹងនេះដែរ ការធានារ៉ាប់រងការធ្វើដំណើរមិនត្រូវបានផ្ដល់សំណងច្រើនឡើយ ដោយសារគោលនយោបាយភាគច្រើនមិនរាប់បញ្ចូលការរំខានទាក់ទងនឹងសង្គ្រាមនោះទេ។ លោក Steven Berger មេធាវីម្នាក់មកពីអង្គការអ្នកប្រើប្រាស់អឺរ៉ុប បាននិយាយថា៖ «មិនមានអ្នកដំណើរសកលណាមួយត្រូវបានសងសំណង ក្នុងអំឡុងពេលមានវិបត្តិបែបនេះឡើយ»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm