ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសឱ្យរដ្ឋស្តុកយុទ្ធសាស្ត្រលើបញ្ហាប្រេងឥន្ធនៈ តាមដែលអាចធ្វើទៅបាន ដើម្បីទុកប្រើប្រាស់ក្នុងពេលចាំបាច់លើបញ្ហាលើកង្វះខាតប្រេងឥន្ធនៈប្រើប្រាស់។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការព្រួយបារម្ភលើបញ្ហាប្រេងឥន្ធនៈ ដែលជាបញ្ហាសកលពិភពលោកកំពុងជួនប្រទះនេះ យើងមិនអាចពឹងផ្អែកទាំងស្រុង តែទៅលើស្តុកប្រេងរបស់ក្រុមហ៊ុនឯកជនបាននោះទេ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នានាជាចាំបាច់ ដូចជា ពេលដាច់ភ្លើង ឬកង្វះខាតភ្លើងប្រើប្រាស់ជាដើម៕

