ប្រធាន GCC៖ ការវាយប្រហារជាង ៨៥ភាគរយរបស់អ៊ីរ៉ង់ ដាក់គោលដៅលើប្រទេសឈូងសមុទ្រ

2026/03/27 02:11:00 am        54


អគ្គលេខាធិការក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមីនា ឆ្នាំ២០២៦) នេះ បាននិយាយថា អ៊ីរ៉ង់បានដាក់គោលដៅនៃការវាយប្រហារថ្មីៗភាគច្រើនរបស់ខ្លួន ឆ្ពោះទៅលើប្រទេសឈូងសមុទ្រ ដោយព្រមានថា សកម្មភាពរបស់ទីក្រុងតេអេរ៉ង់បង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខក្នុងតំបន់ និងស្ថិរភាពសេដ្ឋកិច្ចពិភពលោក។

លោក Jasem al-Budaiwi បាននិយាយថា “អ៊ីរ៉ង់បានដាក់គោលដៅវាយប្រហារជាង ៨៥ភាគរយ ឆ្ពោះទៅលើប្រទេសឈូងសមុទ្រ។ អ៊ីរ៉ង់បានកំណត់គោលដៅលើសណ្ឋាគារ ស្ថានទូត បរិក្ខារផ្គត់ផ្គង់ទឹក និងអាកាសយានដ្ឋាន ដោយវាយប្រហារទីតាំងជនស៊ីវិល និងបណ្តាលឲ្យមានការបាត់បង់អាយុជីវិតជនស៊ីវិល»។

ប្រមុខ GCC រូបនេះ បានបន្ថែមថា រដ្ឋឈូងសមុទ្រនឹងមិនទទួលយកការបោកប្រាស់ជាបន្តបន្ទាប់ ឬការប៉ុនប៉ង ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការឈ្លានពាននោះឡើយ ហើយបានបដិសេធកិច្ចប្រឹងប្រែងណាមួយ ដើម្បីប្រែក្លាយប្រទេសឈូងសមុទ្រ ទៅជាសង្វៀនសម្រាប់ដោះស្រាយជម្លោះក្នុងតំបន់ដោយការវាយប្រហារសងសឹក»។

យោងតាមលោក al-Budaiwi បានឲ្យដឹងទៀត រដ្ឋឈូងសមុទ្របានផ្តល់ការធានាដល់អ៊ីរ៉ង់ ប៉ុន្តែប្រទេសទាំងនោះនៅតែត្រូវបានវាយប្រហារដោយមីស៊ីល។ លោកបានដាក់ការទទួលខុសត្រូវទៅលើអ៊ីរ៉ង់ ចំពោះការកើនឡើងនូវភាពតានតឹង នៅក្នុងជម្លោះនេះ ដោយសង្កត់ធ្ងន់ថា ប្រទេសឈូងសមុទ្រមានសិទ្ធិការពារខ្លួន ក្រោមច្បាប់អន្តរជាតិ។

លោកបានចោទប្រកាន់អ៊ីរ៉ង់ថា បានវាយប្រហារជាប្រព័ន្ធ លើរោងចក្រប្រេងនៅឈូងសមុទ្រ ដោយបន្ថែមថា ការវាយប្រហារទាំងនោះបានកំណត់គោលដៅទីតាំង នៅជិតច្រកសមុទ្រហ័រមូស និងវាយប្រហាររោងចក្រចម្រាញ់ប្រេង នៅអារ៉ាប៊ីសាអ៊ូឌីត កាតា អេមីរ៉ាតអារ៉ាប់រួម និងគុយវ៉ែត។ លោកបានអំពាវនាវឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ និងបានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការរួមបញ្ចូលរដ្ឋឈូងសមុទ្រនៅក្នុងការចរចាណាមួយ ពាក់ព័ន្ធនឹងបទឈប់បាញ់ដែលអាចកើតមាន រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        9
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        78
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm