នាវាដឹកប្រេងរបស់រុស្ស៊ី រងការវាយប្រហារដោយយានដ្រូន នៅសមុទ្រខ្មៅ ក្បែរប្រទេសទួរគី

2026/03/27 02:16:24 am        102

នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមីនា ឆ្នាំ២០២៦) នេះ យានដ្រូនកងម៉ារីន ១គ្រឿង បានវាយប្រហារនាវាដឹកប្រេងឆៅ ១គ្រឿង ដែលបានចាកចេញពីប្រទេសរុស្ស៊ី ដោយបណ្តាលឲ្យមានការផ្ទុះនៅក្នុងសមុទ្រខ្មៅ ក្បែរច្រកសមុទ្រ Bosphorus នៃទីក្រុងអ៊ីស្តង់ប៊ុល។ នេះបើយោងតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនទួរគី។

លោករដ្ឋមន្ត្រី Abdulkadir Uraloglu បានប្រាប់ទូរទស្សន៍ Kanal 24 ថា ករណីនេះ ដែលជាហេតុការណ៍មួយ ក្នុងចំណោមឧប្បត្តិហេតុជាច្រើន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ពាក់ព័ន្ធនឹងនាវាដែលត្រូវបានដាក់ទណ្ឌកម្មដោយលោកខាងលិច ដែលធ្វើដំណើរទៅ ឬមកពីកំពង់ផែរុស្ស៊ី បានកើតឡើងនាព្រឹកព្រលឹម។

លោកបានបញ្ជាក់ថា នាវិកទាំង ២៧នាក់នៅលើនោះ មានសុវត្ថិភាពធម្មតា ដោយបន្ថែមថា ឆ្មាំសមុទ្រត្រូវបានបញ្ជូនទៅកាន់នាវា Altura ដែលមានចម្ងាយប្រហែល ១៨ម៉ាយល៍ណត់ (៣៣គីឡូម៉ែត្រ) ពីចក្រសមុទ្រ Bosphorus ជាច្រកដឹកជញ្ជូនទំនិញដ៏សំខាន់មួយដែលតភ្ជាប់សមុទ្រខ្មៅជាមួយសមុទ្រ Marmara និងមេឌីទែរ៉ាណេ។

លោក Uraloglu បានបន្ថែមថា ការវាយប្រហារនេះ ដែលនៅខាងក្រៅតែបន្តិចនៃដែនទឹកទួរគី ទំនងជាមានគោលបំណងធ្វើឲ្យបន្ទប់ម៉ាស៊ីនលែងដំណើរការនៅក្នុងនាវាមានទង់ជាតិសៀរ៉ាឡេអូន ដែលកំពុងដឹកប្រេងរបស់រុស្ស៊ី។ ទិន្នន័យតាមដានការធ្វើនាវា Refinitiv AIS បានបង្ហាញថា នាវានេះបានចាកចេញពីកំពង់ផែ Novorossiysk របស់រុស្ស៊ី ដោយមានប្រេងឆៅប្រហែល ១លានបារ៉ែល ហើយហាក់ដូចជាផ្ទុកស្ទើរតែពេញតែម្ដង។

ក្រសួងការពារជាតិទួរគីបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់អំពីហានិភ័យដែលបង្កឡើងនៅក្នុងសមុទ្រខ្មៅដោយយានដ្រូន ដោយសារតែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ក្រសួងបានបន្ថែមថា ហានិភ័យ រួមមានយន្តហោះយានដ្រូនបាត់បង់ការគ្រប់គ្រង ឬការហោះដោយឥតទិសដៅឆ្ពោះទៅឆ្នេរសមុទ្រទួរគី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm