រុស្ស៊ី បង្ហាញក្ដីសង្ឃឹមថា នឹងមានកិច្ចចរចាជុំថ្មី ស្ដីពីបញ្ហាអ៊ុយក្រែនជាមួយអាមេរិក ឲ្យបានឆាប់តាមដែលអាច

2026/03/27 02:43:58 am        37


វិមានក្រឹមឡាំងបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមីនា ឆ្នាំ២០២៦) នេះថា រុស្ស៊ីកំពុងទាក់ទងជាមួយសហរដ្ឋអាមេរិក អំពីការចរចាជុំថ្មី ស្តីពីដំណោះស្រាយសន្តិភាព នៅអ៊ុយក្រែន ឲ្យបានឆាប់តាមដែលស្ថានភាពអំណោយផល។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ «យើងនៅតែបើកចំហ យើងទាក់ទងជាមួយអាមេរិក ហើយយើងកំពុងរំពឹងមានការរៀបចំកិច្ចចរចាជុំបន្ទាប់ ឲ្យបានឆាប់តាមដែលកាលៈទេសៈអំណោយផល»។

ជាមួយគ្នានេះ លោក Peskov បានបដិសេធការលើកឡើងក្នុងអត្ថបទបញ្ចេញទស្សនៈរបស់សារព័ត៌មាន New York Times (NYT) ដែលបានលើកឡើងថា សង្គ្រាមអ៊ីរ៉ង់បានបណ្តាលឲ្យប្រធានាធិបតី លោក Vladimir Putin បាត់បង់ការចាប់អារម្មណ៍ហើយ ក្នុងការចរចាបញ្ចប់ជម្លោះ នៅអ៊ុយក្រែន។

លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «នេះគឺជាប្រឌិតឡើង ពោលគឺជារឿងមិនពិតទាំងស្រុង ដែលមិនត្រូវគ្នានឹងការពិត។ ក្នុងអំឡុងពេលនៃការចរចាត្រីភាគី ដែលបានកើតឡើង វឌ្ឍនភាពមួយចំនួនត្រូវបានធ្វើឡើងឆ្ពោះទៅរកការដោះស្រាយជម្លោះ»។ លោក Peskov បានសង្កត់ធ្ងន់ថា រុស្ស៊ីមិនបានបាត់បង់ការចាប់អារម្មណ៍ ក្នុងការចរចាសន្តិភាពឡើយ ប៉ុន្តែបានបន្ថែមថា បញ្ហាសំខាន់ៗ ក្នុងនោះរួមទាំងបញ្ហាទឹកដីផងដែរ មិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។

គួរបញ្ជាក់ថា អត្ថបទបញ្ចេញទស្សនៈរបស់សារព័ត៌មាន NYT ដែលសរសេរដោយអ្នកកាសែតរុស្ស៊ី Mikhail Zygar បានលើកឡើងថា សេដ្ឋកិច្ចរបស់រុស្ស៊ី បានធ្លាក់ចុះនៅដើមឆ្នាំនេះ ដែលជំរុញឲ្យលោក Putin កាន់តែផ្ដោតខ្លាំងជាពិសេស លើការចរចា ជុំវិញដំណោះស្រាយបញ្ហាអ៊ុយក្រែន។ តែលោក Zygar បានបញ្ជាក់ថា សង្គ្រាមអ៊ីរ៉ង់បានបញ្ច្រាស់សក្ដានុពលទាំងនោះ ដោយជំរុញឲ្យតម្លៃប្រេងហក់ឡើង សម្ពាធសេដ្ឋកិច្ចលើទីក្រុងមូស្គូលែងសូវធ្ងន់ធ្ងរ ហើយការថយការផ្តោតអារម្មណ៍របស់សហរដ្ឋអាមេរិក លើអ៊ុយក្រែន ជាអ្វីដែលធ្វើឲ្យវិមានក្រឹមឡាំងលែងសូវចាប់អារម្មណ៍ស្វែងរកដំណោះស្រាយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm