ពលរដ្ឋលីបង់ជម្លៀសខ្លួននៅទីក្រុងបេរូត ប្រឈមនឹងអាកាសធាតុត្រជាក់ និងភ្លៀងធ្លាក់ខ្លាំងនៅក្នុងតង់

2026/03/27 02:51:56 am        29

ពលរដ្ឋជម្លៀសខ្លួននៅតំបន់ភាគកណ្តាលទីក្រុងបេរូត ប្រឈមនឹងអាកាសធាតុត្រជាក់ និងភ្លៀងធ្លាក់នៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលសង្រ្គាមនៅតែអូសបន្លាយពេល ក្នុងនោះពួកគេភាគច្រើនខ្វះខាតសម្ភារៈចាំបាច់ ។

ពលរដ្ឋជម្លៀសខ្លួនខ្លះ បានដុតអុស និងថង់ប្លាស្ទិកដែលពួកគេរកបាន ដើម្បីទទួលបានភាពកក់ក្តៅ ។

នៅជិតឆ្នេរសមុទ្រ Corniche លោក Abbas Kansour វ័យ ៦៥ឆ្នាំនិយាយថា លោកធ្លាប់បម្រើការចែកចាយទឹកឲ្យក្រុមហ៊ុន ប៉ុន្តែបច្ចុប្បន្នលោកគ្មានកន្លែងត្រូវទៅនោះទេ គ្មានអាហារ ហើយនិងសម្រាកនៅក្នុងសំពត់តង់ ។ លោកបន្តថា គ្មានទឹកក្តៅ គ្មានបន្ទប់ទឹក គ្មានអ្វីៗទាំងអស់នៅទីនេះ ។ 

ទាហានអ៊ីស្រាអែល កំពុងប៉ះទង្គិចគ្នាជាមួយក្រុមហេសបូឡានៅតំបន់ភាគខាងត្បូងលីបង់ ហើយយន្តហោះចម្បាំងរបស់ពួកគេ បានទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លានៅតំបន់ភាគខាងត្បូង ភាគខាងកើត និងនៅរដ្ឋធានីបេរូត ។

ក្រសួងសុខាភិបាលលីបង់និយាយថា មនុស្សជាង ១លាននាក់ ត្រូវបានជម្លៀសខ្លួន ហើយមនុស្សជាង ១ពាន់នាក់ ត្រូវបានសម្លាប់រួមទំងកុមារ ១២០នាក់ ស្រ្តី ៨០នាក់ គ្រូពេទ្យ ៤០នាក់ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        290
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        333
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        312

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm