លោក Putin ទាមទារ​ឲ្យ​អ៊ុយ​ក្រែ​ន​ប្រគល់​ទីក្រុង Mariupol ដើម្បី​បញ្ចប់​ការ​បាញ់​ផ្លោង​

2022/03/31 05:04:45 pm        2.0 K

​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​ថា ការ​បាញ់​ផ្លោង​ទៅលើ​ទីក្រុង​កំពង់ផែ Mariupol របស់​អ៊ុយ​ក្រែ​ន​នឹង​បញ្ចប់​ទៅ​បាន ​នៅ​ពេល​ដែល​ទាហាន​អ៊ុយ​ក្រែ​ន​ព្រម​ទម្លាក់អាវុធ​ចុះ។​ ​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា លោក​បាន​ធ្វើ​អត្ថាធិប្បាយ​បែបនេះ​អំឡុង​ពេល​សន្ទនា​តាម​ទូរស័ព្ទ​រយៈពេល ​១​ម៉ោង​ជាមួយ​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron កាលពី​យប់​ថ្ងៃ​អង្គារ​។

ក្រោយពេល​លោក Putin បាន​យល់ព្រម​ពិចារណា​លើ​ផែនការ​ជម្លៀស​ជន​ស៊ីវិល​ចេញពី​ទីក្រុង​នេះ បទ​ឈប់​បាញ់​មួយ​មាន​រយៈពេល​ ១ថ្ងៃ​ត្រូវ​បាន​ប្រកាស​ដោយ​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ការប៉ុនប៉ង​នានា​បង្កើត​ឲ្យ​មាន​បទ​ឈប់​បាញ់​កាលពី​កន្លង​ទៅ​ក្នុង​ទីក្រុង Mariupol បាន​បរាជ័យ និង​មានការ​ចោទប្រកាន់​ដាក់គ្នា​ថា ​គ្មាន​ភាព​ស្មោះ​ត្រង់​ចេញ​ពី​ភាគី​ទាំង​២​។ ​រុស្ស៊ី​ក៏បាន​រង​ការចោទប្រកាន់​ពី​បទ​បង្ខំ​ឲ្យ​ជន​ស៊ីវិល​រាប់​ពាន់​នាក់ ​ភៀសខ្លួន​ចូល​ទៅ​កាន់​ប្រទេស​រុស្ស៊ី ឬ​តំបន់​នានា​គ្រប់គ្រង​ដោយ​រុស្ស៊ី​ផង​ដែរ​។

​ការប្រកាស​នេះ​បាន​កើត​មាន ខណៈ​រូបភាព​ផ្កាយរណប​ថ្មីៗ​បាន​បង្ហាញ​ពី​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ ​ដោយសារ​ការ​បាញ់​ផ្លោង​។ ក្រុម​មន្ត្រី​មកពី​វិមាន Elyseé របស់​បារាំង​បាន​ហៅ​ស្ថានភាព​ក្នុង​ទីក្រុង​នេះ​ថា ​ជា​គ្រោះ​មហន្តរាយ និង​បាន​បន្ថែម​ថា ចំនួន​ជន​ស៊ីវិល​ដ៏​ច្រើន​ត្រូវតែ​ទទួល​បាន​ការ​ការពារ និង​ត្រូវតែ​ចាក​ចេញពី​ទីក្រុង​នេះ បើ​សិន​ពួកគេ​ចង់​។ ពួកគេ​ត្រូវតែ​ទទួល​បាន​ជំនួយ​ស្បៀង​អាហារ ទឹក និង​ថ្នាំពេទ្យ​ដែល​ជា​តម្រូវ​ការចាំបាច់​សម្រាប់​ពួកគេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1029
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        514
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm