នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមីនា ឆ្នាំ២០២៦) នេះ យោធាអ៊ីស្រាអែលបានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនបានសម្លាប់សមាជិករបស់ក្រុមសកម្មប្រយុទ្ធហេសបូឡាប្រហែល ៧០០នាក់ ចាប់តាំងពីសង្គ្រាមជាមួយក្រុមប្រដាប់អាវុធនៅប្រទេសលីបង់មួយនេះ បានចាប់ផ្តើមឡើងកាលពីថ្ងៃទី២ ខែមីនា។
អ្នកនាំពាក្យយោធា លោក Nadav Shoshani បានប្រាប់អ្នកសារព័ត៌មានថា៖ «រហូតមកដល់ពេលនេះ ខ្ញុំអាចផ្តល់ឲ្យអ្នកនូវចំនួនភេរវករ (ហេសបូឡា) ប្រហែល ៧០០នាក់ដែលត្រូវបានកម្ចាត់»។
ជាមួយគ្នានេះ លោក Shoshani បានកត់សម្គាល់ថា ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានបន្តបាញ់រ៉ូកែត «ពេលខ្លះច្រើនជាង ១០០គ្រាប់ ភាគច្រើនឆ្ពោះទៅភាគខាងជើងអ៊ីស្រាអែល»។
ក្រសួងសុខាភិបាលលីបង់ បានរាយការណ៍ថា រហូតមកដល់ពេលនេះ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សចំនួន ១.០៩៤នាក់ ដែលមានកុមារ ១២១នាក់ ស្ត្រី ៨១នាក់ និងបុរស ៨៩២នាក់។
ចាប់តាំងពីការចាប់ផ្តើមនូវសង្គ្រាមានេះ ក្រុមហេសបូឡាមិនទាន់បានប្រកាសពីការស្លាប់ និងរបួសរបស់ខ្លួននៅឡើយទេ៕