ប្រមុខ WTO៖ សណ្តាប់ធ្លាប់ពិភពលោកបានផ្លាស់ប្តូរដោយមិនអាចប្រកែកបាន

2026/03/27 03:51:46 am        36

ប្រមុខអង្គការពាណិជ្ជកម្មពិភពលោក(WTO)និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រព័ន្ធពហុជាតិបានផ្លាស់ប្តូរជាមូលដ្ឋាន ហើយប្រទេសជាច្រើនត្រូវតែសំឡឹងមើលអនាគត ដើម្បីគិតគូរពីវិធីធ្វើកំណែទម្រង់ប្រព័ន្ធពាណិជ្ជកម្មសកល ។

អគ្គលេខាធិការអង្គការ WTO លោកស្រី Ngozi Okonjo-Iweala និយាយប្រាប់ប្រតិភូនៅពេលបើកសន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី ១៤របស់ WTOនៅក្នុងទីក្រុង Yaounde ប្រទេសកាមរូនថា សណ្តាប់ធ្លាប់ពិភពលោក និងប្រព័ន្ធពហុជាតិដែលពួកយើងធ្លាប់ស្គាល់ បានផ្លាស់ប្តូដោយមិនអាចប្រកែកបាន ។

ស្របពេលដែល ៧២ភាគរយនៃពាណិជ្ជកម្មសកល នៅធ្វើឡើង ក្រោមច្បាប់អង្គការ WTO ជាមួយនឹងកំណើនក្នុងពាណិជ្ជកម្មពាក់ព័ន្ធជាមួយ AI លោកស្រី Okonjo-Iweala និយាយថា ប្រព័ន្ធពាណិជ្ជកម្មពិភពលោក ប្រឈមនឹងភាពពុំច្បាស់លាស់ខ្លាំង ដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា និងផលប៉ះពាល់ដោយសារពន្ធសហរដ្ឋអាមេរិកលើបណ្តាប្រទេសនៅជុំវិញពិភពលោក ។

លោកស្រី Okonjo-Iweala បានបង្ហាញបញ្ជីបញ្ហាប្រឈមរបស់អង្គការ WTO រួមទាំងដំណើរជាប់គាំងនៃស្ថាប័នដោះស្រាយវិវាទរបស់អង្គការ WTO និងតម្លាភាពក្នុងការជូនដំណឹងអំពីការប្រើប្រាស់ប្រាក់ឧបត្ថម្ភ ។

លោកស្រី Okonjo-Iweala និយាយថា ប្រទេសសមាជិកត្រឹមតែ ៦៤ប៉ុណ្ណោះ បានជូនដំណឹងពីប្រាក់ឧបត្ថម្ភធននៅអង្គការ WTO អំឡុងឆ្នាំ ២០២៥ ដែលនេះមានន័យថា ប្រទេស និងដែនដីសមាជិក ១០២ផ្សេងទៀត ពុំបានធ្វើនោះឡើយ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        321
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        366
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        345

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm