ប្រភព៖ ក្រុមអ្នកប្រកាន់ជំហរតឹងរបស់អ៊ីរ៉ង់ បង្កើនការអំពាវនាវឱ្យផលិតគ្រាប់បែកនុយក្លេអ៊ែរ

2026/03/27 03:33:44 pm        122

ប្រភពក្នុងស្រុកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការជជែកដេញដោលក្នុងចំណោមក្រុមអ្នកប្រកាន់ជំហរតឹងរបស់អ៊ីរ៉ង់អំពីថា តើទីក្រុងតេអេរ៉ង់គួរតែផលិតគ្រាប់បែកនុយក្លេអ៊ែរ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដែលកំពុងរីករាលដាលពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលឬយ៉ាងណានោះ កំពុងតែមានសន្ទុះខ្លាំងឡើង ទូលំទូលាយជាងមុន និងមានការទទូចកាន់តែខ្លាំង។

ប្រភពជាន់ខ្ពស់របស់អ៊ីរ៉ង់ពីររូបបានបញ្ជាក់ថា ខណៈកងឆ្មាំបដិវត្តន៍កំពុងក្តោបក្តាប់អំណាចយ៉ាងខ្លាំង បន្ទាប់ពីការធ្វើឃាតមេដឹកនាំកំពូលជើងចាស់ លោក Ayatollah Ali Khamenei នៅដើមសង្គ្រាមកាលពីថ្ងៃទី២៨ ខែកុម្ភៈមក ទស្សនៈរបស់ក្រុមអ្នកប្រកាន់ជំហរតឹងលើវិធីសាស្ត្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កំពុងមានឥទ្ធិពលកាន់តែខ្លាំងឡើង។

បណ្តាប្រទេសលោកខាងលិចជឿជាក់ជាយូរមកហើយថា អ៊ីរ៉ង់ចង់បានគ្រាប់បែកនុយក្លេអ៊ែរ ឬយ៉ាងហោចណាស់ក៏អ៊ីរ៉ង់ចង់បានសមត្ថភាពក្នុងការផលិតអាវុធដ៏គ្រោះថ្នាក់បែបនេះឱ្យបានឆាប់ ក៏ប៉ុន្តែអ៊ីរ៉ង់តែងបដិសេធជានិច្ច ដោយលើកឡើងថា លោក Khamenei បានហាមឃាត់អាវុធនុយក្លេអ៊ែរព្រោះអាវុធបែបនោះត្រូវបានហាមឃាត់ក្នុងសាសនាអ៊ិស្លាម ហើយបានយោងទៅលើសមាជិកភាពរបស់ខ្លួនក្នុងសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)។

ប្រភពបានលើកឡើងថា មកទល់ពេលនេះ មិនទាន់មានផែនការផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅឡើយទេ ហើយអ៊ីរ៉ង់ក៏មិនទាន់សម្រេចចិត្តស្វះស្វែងបង្កើតគ្រាប់បែកនោះដែរ ប៉ុន្តែសំឡេងដ៏មានឥទ្ធិពលក្នុងជួររដ្ឋាភិបាល កំពុងតែចោទសួរអំពីគោលនយោបាយដែលមានស្រាប់ និងទាមទារឱ្យផ្លាស់ប្តូរ។ ការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ អាចនឹងធ្វើឱ្យអ្នកយុទ្ធសាស្ត្រអ៊ីរ៉ង់ជឿជាក់កាន់តែខ្លាំងថា ពួកគេទទួលបានផលចំណេញតិចតួចណាស់ពីការបោះបង់ចោលការផលិតគ្រាប់បែក ឬការបន្តស្ថិតក្នុងសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ NPT នោះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm