ប្រមុខការទូតកម្ពុជា អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋភៀសសឹកនៅវិទ្យាល័យហ៊ុន សែន ប្រមោយ

2026/03/27 04:30:38 pm        279

ពោធិ៍សាត់៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះសាកសួរសុខទុក្ខពលរដ្ឋភៀសសឹក ស្ថិត​សាលា​វិទ្យាល័យហ៊ុន សែន ប្រមោយ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។

បន្ទាប់មក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិ​ការ​អន្តរ​ជាតិ​ នឹងបន្តដឹកនាំអង្គទូត និងតំណាងអង្គទូតចំនួន១៦ស្ថានទូត និងអង្គការអន្តរ​ជាតិ​ចំនួន​២ ទៅទស្សនកិច្ចស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅតំបន់ថ្មដា។

អង្គទូតទាំ​ង​នោះ រួមមាន ប្រ៊ុយណេ, រុស្ស៊ី, ប៉ាគីស្ថាន,មីយ៉ាន់ម៉ា, គុយបា,ឥណ្ឌា,ទីម័រឡេស្តេ,ប្រេស៊ីល,​ឡាវ​,វៀតណា​ម​,តួកគី​,សហរដ្ឋអា​មេរិក​,ជប៉ុន,​ចិន​,ឥណ្ឌូនេស៊ី, និងម៉ាឡេស៊ី ព្រមទាំង ប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា (United Nations Resident Coordinator to Cambodia-UNRC)និង អង្គការកម្ម​វិធី​ស្បៀង​អាហារ​ពិភពលោក (WFP)។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏នឹងនាំអង្គទូត និងអង្គការអន្តរជាតិ ទៅមើលស្ថាន​ភាព​រស់​នៅ​ជន​ភៀស​សឹក​នៅ​មណ្ឌលសុវត្ថិភាព វត្តប្រមោយ ក្នុងឃុំប្រមោយ ស្រុកវាលវែង។ ប្រជាពលរដ្ឋ​ទាំង​នោះ ​បានជម្លៀសចេញពីឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

បច្ចុប្បន្ន តំបន់ថ្មដាដែលជាទឹកដីរបស់កម្ពុជា ត្រូវបានយោធាថៃ ដាក់ទូកុងតឺន័រ និង​បន្លា​លួស​កាន់​កាប់ក្រោយពីមានបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        30
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm