រុស្ស៊ីពេញចិត្តនឹងការអត្ថាធិប្បាយរបស់មេដឹកនាំអ៊ុយក្រែន លើជំហររបស់សហរដ្ឋអាមេរិកអំពីតំបន់ Donbas

2026/03/27 04:45:21 pm        95

មន្ត្រីជាន់ខ្ពស់មួយរូបរបស់វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៦មីនាសប្ដាហ៍នេះថា រុស្ស៊ីពេញចិត្តនឹងការអត្ថាធិប្បាយរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលថាទីក្រុងវ៉ាស៊ីនតោនបានភ្ជាប់ការផ្តល់ជូនការធានាសន្តិសុខរបស់ខ្លួនទៅនឹងការប្រគល់តំបន់ Donbas ភាគខាងកើតរបស់ទីក្រុងគីវឱ្យទៅរុស្ស៊ី ។

លោក Zelenskyy បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា រដ្ឋបាលលោក Trump កំពុងដាក់សម្ពាធលើអ៊ុយក្រែនឱ្យប្រគល់តំបន់ Donbas ភាគខាងកើតដែលកងទ័ពអ៊ុយក្រែននៅតែគ្រប់គ្រង ដោយផ្តល់ការធានាសន្តិសុខរបស់អាមេរិក ប្រសិនបើទីក្រុងគីវដកខ្លួនចេញ។

ប្រេសិតពិសេសរបស់រុស្ស៊ី លោក Kirill Dmitriev បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ការអត្ថាធិប្បាយរបស់លោក Zelenskyy ដែលលោកបានធ្វើនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters មិនអាចជួយអ្វីបានមែន តែធ្វើឱ្យពួកលោកសប្បាយចិត្តដែរ។ 

លោក Dmitriev បាននិយាយថា លោក Zelenskyy បាននិយាយរឿងសំខាន់មួយ ហើយទីបំផុត លោកបានយល់ថាជំហររបស់សហរដ្ឋអាមេរិកគឺថាពួកគេនឹងគាំទ្រការធានាសន្តិសុខលុះត្រាតែអ៊ុយក្រែនចាកចេញពីតំបន់ Donbas។

មេដឹកនាំអ៊ុយក្រែនរូបនេះបានប្រាប់សារព័ត៌មាន Reuters ថា ស្របពេលមានជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ប្រធានាធិបតី Donald Trump កំពុងដាក់សម្ពាធលើទីក្រុងគីវ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរយៈពេលជាងបួនឆ្នាំ ដោយការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ២០២២។

លោកចង់បានការធានាសន្តិសុខដ៏រឹងមាំពីដៃគូអន្តរជាតិ ដើម្បីធានាថា រុស្ស៊ីមិនចាប់ផ្តើមអរិភាពឡើងវិញនាពេលអនាគត បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវបានព្រមព្រៀងគ្នា៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        19
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        19
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm