អ្នកជំនាញអន្តរជាតិ ចែករំលែកយុទ្ធសាស្ត្រ និងបទពិសោធន៍ជាក់ស្តែងអំពីការអនុវត្តបច្ចេកវិទ្យា AI

2026/03/27 05:39:01 pm        178

អ្នកជំនាញអន្តរជាតិ មកពីក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយ បានចែករំលែកយុទ្ធសាស្ត្រ និង​បទ​ពិសោធន៍​ជាក់​ស្តែងអំពីការ អនុវត្តបច្ចេកវិទ្យា AI និងបានបង្ហាញ​ពី​អត្ថ​ប្រយោជន៍​មុខងារ​គ្រឹះ​ជា​ច្រើន​ ដែល AI កំពុងជួយដោះស្រាយនៅគ្រប់ប្រតិបត្តិការនានា។

លោក Zhao Hongyu អគ្គនាយករងក្រុមហ៊ុន Beijing Electronic Digital Intelligence Technology (BEDI) បានលើកឡើងក្នុងកិច្ចពិភាក្សាការអនុវត្តបញ្ញាសិប្បនិម្មិត (AI) នៅ​ក្នុ​ង​ទិ​វា​ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០២៦ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោក​បាន​ចែករំលែកយុទ្ធសាស្ត្រ និងបទពិសោធន៍ជាក់ស្តែង អំពីការអនុវត្តបច្ចេកវិទ្យា AI ដល់​មន្រ្តី​រាជការ វិស័យឯកជន និងសិស្ស-និស្សិតកម្ពុជា ខណៈដែល​វិស័យ​នេះ​កំពុង​ក្លាយ​ជា​កម្លាំង​ចលករ​ជំរុញ​សេដ្ឋកិច្ចឌីជីថល។

 

លោក Zhao បានរៀបរាប់ពីដំណើររបស់ក្រុមហ៊ុន BEDI ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ AI ដ៏​ធំ​បំផុត​មួយរបស់ប្រទេស ចិន, លោកបានលើកឡើងថា BEDI បានបង្កើត​ក្រុម​ការងារ​ដ៏​ខ្លាំង​មួយ​មក​ពី​គ្រប់​វិស័យ និងមានបទពិសោធន៍ចម្រុះ។ ក្រុមហ៊ុនមេ របស់យើងជាក្រុមហ៊ុន Semi-conductor ធំបំផុតនៅក្នុងប្រទេសចិន ហើយក្រុមហ៊ុនរបស់យើងផ្ទាល់ គឺជាក្រុមហ៊ុនដែលកំពុង ព្យាយាម កសាងមូលដ្ឋានគ្រឹះឌីជីថលសម្រាប់ប្រទេសចិន។

 

លោកបានរៀបរាប់ពីរបៀបដែលមាតិកាបង្កើតដោយ AI (AIGC) ផងដែរ ដែល​បាន​កំពុង​ផ្លាស់​ប្តូរ​ការ​ធ្វើទីផ្សារទេសចរណ៍ និងការអប់រំដោយ អនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យម អាច​ទាញ​យក​អត្ថប្រយោជន៍ពីបច្ចេកវិទ្យា ដែលពីមុនគឺសម្រាប់តែក្រុម ហ៊ុនធំៗ។

 

លោកបានបង្ហាញឧទាហរណ៍ ដែលក្រុមការងាររបស់លោកបានជួយឱ្យសហគ្រាសក្នុងស្រុក បង្កើត​វីដេអូផ្សព្វផ្សាយរាប់ពាន់ ដោយប្រើ AI ត្រឹមតែក្នុងរយៈពេលមួយយប់ ដែល​ជួយ​កាត់​បន្ថយ​ចំណាយ​ផលិតកម្ម និងពេលវេលាយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជុំវិញបញ្ញាសិប្បនិម្មិត (AI) លោក Zhao បានជំរុញឱ្យភាគីពាក់ព័ន្ធនៅកម្ពុជា ចាប់យកដំណោះស្រាយ AI និងបង្កើនកិច្ច សហ​ប្រតិបត្តិ​កា​រ​ស៊ីជម្រៅក្នុងការកសាងពិភពលោកឌីជីថលជាមួយគ្នា៕ អត្ថបទ៖ សុន រ៉ាឌី

 

 

 

 

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm