ធុរជនចិនគ្រោងបោះទុន៥លានដុល្លារ វិនិយោគការកែច្នៃកាកសំណល់ទៅជាជី នៅខេត្តកំពង់ស្ពឺ ដើម្បីនាំចេញ

2026/03/27 05:49:18 pm        183

‎កំពង់ស្ពឺ៖ អ្នកវិនិយោគិន នៃប្រទេសចិន គ្រោងបោះទុនជំហានទី១ ចំនួន៥លានដុល្លារ ដើម្បី​វិនិយោគ​លើ​វិស័យគ្រប់គ្រង និងកែច្នៃកាកសំណល់ ដែលចេញពីរោងចក្រ និងកសិដ្ឋាន​ចិញ្ចឹម​សត្វ ​ដើម្បីផលិតធ្វើជាជីកសិកម្ម នៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។ 

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ២០២៦ លោក Lee តំណាងឱ្យអ្នកវិនិយោគិនចិន បានឲ្យដឹងថា ដោយ​មើល​ឃើញ​ពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ ពិសេសភាពរីកចម្រើននៃវិស័យកសិកម្ម ឧស្សាហកម្ម និង​វិស័យទេសចរណ៍ ដែលអំណោយផលដល់ការងារវិនិយោគក្រុមហ៊ុនរបស់លោក ខណៈ​បច្ចុប្បន្ន​ កំពុងត្រៀមលក្ខណៈ ក្នុងការពង្រីកប្រតិបត្តិការ ប្រមូលកាកសំណល់ផ្សេងៗ ពីតាម​បណ្តា​រោង​ចក្រ សហគ្រាស និងកសិដ្ឋានយកមកកែច្នៃផលិតជាជីកសិកម្ម ដែលក្នុងនោះ កាក​សំណល់​ដែល​ចេញពីរោងចក្រកែច្នៃផ្លែឈើ អំពៅ និងលាមកសត្វចេញពីកសិដ្ឋាន ។

លោក​បានបន្ថែមថា គោលបំណងចម្បងនៃគម្រោងនេះ ដើម្បីចូលរួម​ចំណែក​កាត់​បន្ថយ​ផល​ប៉ះ​ពា​​ល់បរិស្ថាន ជាពិសេស ការលុបបំបាត់បញ្ហាក្លិនស្អុយ ដែលបង្កឡើងដោយកាកសំណល់គរទុក ដែល​ជា​បញ្ហាប្រឈមក្នុងតំបន់មួយចំនួន ហើយមួយវិញទៀត រោងចក្រនេះ នឹងដើរ​តួនាទី​យ៉ាង​សំខាន់​ ក្នុងការបំប្លែងវត្ថុធាតុដើម ដែលជាសំណល់ ឱ្យក្លាយទៅជាផលិតផលដែលមានតម្លៃ សម្រាប់​បម្រើ​ឱ្យវិស័យកសិកម្មក្នុងស្រុក ។

លោក Lee បានបន្តថា លើសពីនេះ ក្រុមហ៊ុនក៏មានចក្ខុវិស័យវែងឆ្ងាយ ក្នុងការជំរុញការ​នាំ​ចេញ​ផលិត​ផល​ជី ដែលផលិតបានក្នុងខេត្តនេះ ទៅកាន់ទីផ្សារអន្តរជាតិក្នុងតំបន់អាស៊ី ដែលនឹងជួយ​នាំ​ចំណូល ​ត្រឡប់មកកាន់សេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើតឱកាសការងារ ជូនដល់ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ផ្ទាល់ផងដែរ ដូចនេះហើយក្នុងករណីដំណើរជំហានទី១ ទទួលបានជោគជ័យ ក្រុមហ៊ុន និង​ពង្រីកទុនវិនិយោគរហូតដល់ ៥០លានដុល្លាបន្ថែមទៀត ជាជំហានទី២ ។

ក្នុង​ជំនួបនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកទឹកចិត្តដល់ក្រុមអ្នកវិនិយោគិនចិន ដែល​បាន​ជ្រើសរើសយកខេត្តកំពង់ស្ពឺជាគោលដៅវិនិយោគលើវិស័យគ្រប់គ្រង និងកែច្នៃកាក​សំណល់ ​ខណៈបច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសជាង ១៦០០កន្លែង និង​មាន​កម្មករ​ កម្មការិនីប្រមាណជាង ៣០ម៉ឺននាក់បម្រើការងារ ។ ទន្ទឹមនោះ ផ្ទៃដីខេត្តកំពង់ស្ពឺ មាន​ផ្ទៃ​ដី​ដាំ​ដំណាំ​ស្វាយជិត ៥ម៉ឺនហិកតា ដែលជាខេត្តឈានមុខគេមួយ ក្នុងការដាំដុះស្វាយនៅកម្ពុជា ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងនោះ ផ្ទៃដីដែលអាចប្រមូលផលបានមានជិត ៤ម៉ឺនហិកតា ស្មើ​នឹ​ងជិត ៩លានដើម ដោយភាគច្រើនជាប្រភេទ ស្វាយកែវរមៀត សម្រាប់នាំចេញ ចំពោះ​ផ្ទៃ​ដី​ដាំ​អំពៅ​សរុបប្រមាណជាង ២ម៉ឺនហិកតា ដែលវិនិយោគដោយក្រុមហ៊ុនកសិ-ឧស្សាហកម្ម​ជា​ច្រើន​។ ផ្ទៃដីទាំងនេះ ភាគច្រើនស្ថិតនៅក្នុងស្រុកឱរ៉ាល់ និងស្រុកថ្ពង ដែលជា​កន្លែង​មាន​គម្រោង​វិនិយោគ​ចំការ​អំពៅ និងរោងចក្រស្ករអំពៅខ្នាតធំ ។ រីឯកសិដ្ឋានចិញ្ចឹមសត្វមានជាង ៥០០កន្លែង និង​សហគមន៍ចិញ្ចឹមសត្វចំនួន៥៥ ដែលផ្តោតសំខាន់លើការចិញ្ចឹមមាន់ ទា ជ្រូក និងគោ ។

ឯកឧត្តមបាន បានបញ្ជាក់បន្ថែមថា ស្ថិតិផ្ទៃដី នៃការដាំដុះនិងការចិញ្ចឹមនេះ អាច​ផ្តល់​ជា​វត្ថុ​ធាតុ​ដើម សម្រាប់ផ្គត់ផ្គង់ដល់ផលិតកម្មគ្រប់គ្រង និងកែច្នៃកាកសំណល់របស់ក្រុមហ៊ុន ឱ្យ​ដំណើរ​ការ​បាន​ដោយ​រលូន ហើយរដ្ឋបាលខេត្តបានត្រៀមខ្លួនរួចរាល់ ក្នុងការចូលរួមសម្របសម្រួលនីតិវិធី លើ​ការងារដែលក្រុមហ៊ុន មានការរាំងស្ទះ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        66
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        115
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm