របាយការណ៍៖ អាមេរិកកំពុងថ្លឹងថ្លែងលើការបញ្ជូនទ័ពជើងគោក ១ម៉ឺននាក់ បន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា

2026/03/27 11:09:14 am        91

កាសែត Wall Street Journal បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (២៦ មីនា) ដោយសម្អាងដល់មន្ត្រីក្រសួងការពារជាតិអាមេរិក ដែលដឹងពីផែនការនេះថា មន្ទីរបញ្ចកោណកំពុងពិចារណាបញ្ជូនកងទ័ពជើងគោកបន្ថែមរហូតដល់ ១០.០០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីផ្តល់ជម្រើសយោធាបន្ថែមទៀតដល់លោកប្រធានាធិបតី Donald Trump ទោះបីជាលោកកំពុងថ្លឹងថ្លែងលើការចរចាសន្តិភាពជាមួយទីក្រុងតេអេរ៉ង់ក៏ដោយ។

យោងតាមរបាយការណ៍ WSJ កម្លាំងនេះទំនងជានឹងរួមបញ្ចូលទាំងកងរថពាសដែកថ្មើរជើង និងកងរថពាសដែក បន្ថែមពីលើកងពលទ័ពអាកាសឆត្រយោងលេខ៨២ ដែលដាក់ពង្រាយរួចទៅហើយនៅក្នុងតំបន់។ ក្រុមអ្នកជំនាញបានលើកឡើងថា ការដាក់ពង្រាយកងពលឆត្រយោងលេខ៨២ គឺមានគោលបំណងសំដៅលើផលប្រយោជន៍យុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ដូចជាកោះ Kharg ក្នុងឈូងសមុទ្រពែក្ស។

យ៉ាងណាក៏ដោយ របាយការណ៍ WSJ បានកត់សម្គាល់ថា គេមិនទាន់ច្បាស់ទេថាកងកម្លាំងបន្ថែមនេះនឹងត្រូវបញ្ជូនទៅទីណា ឬឈរជើងនៅទីណានោះឡើយ។ លោកស្រី Anna Kelly អ្នកនាំពាក្យរងនៃសេតវិមាន បាននិយាយថា «រាល់ការប្រកាសទាំងអស់ទាក់ទងនឹងការដាក់ពង្រាយកងទ័ពអាមេរិក នឹងចេញពីក្រសួងសង្គ្រាម» គឺសំដៅលើក្រសួងការពារជាតិអាមេរិក។

ដំណឹងបញ្ជូនទ័ពបន្ថែមនេះ បានកើតឡើងស្របពេលដែលលោក Trump បានប្រកាសនៅក្នុងបណ្ដាញសង្គមរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ថា៖ តាមការស្នើសុំរបស់របបអ៊ីរ៉ង់ សហរដ្ឋអាមេរិកនឹង «ផ្អាករយៈពេលនៃការបំផ្លាញរោងចក្រថាមពល» រហូតដល់ថ្ងៃទី៦ ខែមេសា ដោយអះអាងថា កិច្ចចរចាជាមួយអ៊ីរ៉ង់កំពុងដំណើរការ៕

អត្ថបទដែលទាក់ទង

អាមេរិក និងអ៊ីរ៉ង់ កំពុងស្វែងរកអ្នកបើកយន្តហោះចម្បាំងសហរដ្ឋអាមេរិកដែលបាត់ខ្លួន
2026/04/05 10:01:56 am        3
អ៊ីរ៉ង់ព្រមានថា តំបន់នឹងក្លាយជាឋាននរក បើសិនភាពតានតឹងជាមួយអាមេរិក-អ៊ីស្រាអែលនៅតែបន្ត
2026/04/05 09:38:53 am        1
លោក Trump និយាយថា ការបាញ់ទម្លាក់យន្តហោះអាមេរិក នឹងមិនប៉ះពាល់ដល់កិច្ចចរចាជាមួយអ៊ីរ៉ង់ទេ
2026/04/04 05:02:47 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សប្បុរសជនបន្តផ្តល់ជំនួយដល់កងពលតូចដឹកជញ្ជូនលេខ៩៩ដើម្បីបន្តនាំយកទៅចែកជូនដល់បងប្អូនវីរកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន

2026/04/05 10:59:25 am
​រដ្ឋបាលស្រុកស្វាយទាប និងខេត្តតៃនិញ បន្តរួមគ្នាថែរក្សា សន្តិសុខ និងធ្វើការអភិវឌ្ឍន៍តាមព្រំដែន
2026/04/05 10:55:01 am
​ជនជាតិចិន ៣២៧នាក់ទៀត ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)
2026/04/05 10:27:21 am
​អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ អញ្ជើញចុះសួរសុខទុក្ខ និងជូនពរជ័យ សិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី នៅសមរភូមិមុខយោធភូមិភាគទី១
2026/04/05 10:03:39 am
​អាមេរិក និងអ៊ីរ៉ង់ កំពុងស្វែងរកអ្នកបើកយន្តហោះចម្បាំងសហរដ្ឋអាមេរិកដែលបាត់ខ្លួន
2026/04/05 10:01:56 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/04 07:58:57 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/04 11:02:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/04 02:26:58 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am