ហ្វីលីពីននិងបារាំង ចុះកិច្ចព្រមព្រៀងយោធា ស្របពេលភាពតានតឹងនៅសមុទ្រចិនខាងត្បូង

2026/03/27 06:12:47 pm        149

ហ្វីលីពីន និងបារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកងកម្លាំងទស្សនកិច្ច ដែលនឹងអនុញ្ញាតឱ្យភាគីទាំងពីរធ្វើសមយុទ្ធយោធារួមលើទឹកដីនៃប្រទេសទាំងពីរ ខណៈទីក្រុងម៉ានីល កំពុងពង្រីកទំនាក់ទំនងការពារជាតិ ស្របពេលមានភាពតានតឹងកើនឡើងជាមួយទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង។

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro និងរដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជនបារាំង លោកស្រី Catherine Vautrin បានចុះកិច្ចព្រមព្រៀងនេះនៅថ្ងៃទី២៦ ខែមីនា ក្នុងអំឡុងជំនួបមួយនៅទីក្រុងប៉ារីស ជាទីដែលមន្រ្តីជាន់ខ្ពស់ទាំងពីរបានពិភាក្សាបញ្ហាប្រឈមសន្តិសុខក្នុងតំបន់ និងបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។

ក្រៅពីបារាំង ហ្វីលីពីនក៏មានកិច្ចព្រមព្រៀងកងកម្លាំងទស្សនកិច្ចជាមួយសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងនូវែលសេឡង់ផងដែរ។ ទីក្រុងប៉េកាំង អះអាងសិទ្ធិស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកយុទ្ធសាស្ត្រមួយ មានពាណិជ្ជកម្មទំហំជាង ៣សែនកោដិដុល្លារ ឆ្លងកាត់ជារៀងរាល់ឆ្នាំ។

ការចុះកិច្ចព្រមព្រៀងយោធាដ៏សំខាន់របស់ទីក្រុងម៉ានីលជាមួយទីក្រុងប៉ារីសនេះ កើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីកងទ័ពហ្វីលីពីន និយាយថា នាវាចម្បាំងបំពាក់មីស៊ីលរបស់ចិន «បានធ្វើសមយុទ្ធមិនមានសុវត្ថិភាព និងខ្វះវិជ្ជាជីវៈ» ទល់នឹងនាវាកងទ័ពជើងទឹកហ្វីលីពីន ដែលកំពុងប្រតិបត្តិការដែនសមុទ្រក្បែរកោះ Thitu ដែលជាប៉ុស្តិ៍យាមដ៏សំខាន់មួយរបស់ទីក្រុងម៉ានីល ក្នុងដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        275
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        317
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        297

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm