យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា សិស្សនិស្សិតមកពីអង្គការសាកលវិទ្យាល័យ និងអនុវិទ្យាល័យ បានចេញតវ៉ាឆ្លងកាត់ទីក្រុង Santiago កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ដើម្បីតវ៉ាប្រឆាំងគោលនយោបាយអប់រំក្រោមរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Jose Antonio Kast។

នគរបាល ត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុង Santiago ខណៈក្រុមអ្នកតវ៉ាបានមកប្រមូលផ្តុំគ្នានៅជិតអតីតអគារសភាជាតិ មុនពេលដើរក្បួនទៅកាន់ក្រុង Alameda ហើយក្រោយមកទៅកាន់ទីលាន Plaza Baquedano។
វីដេអូបានបង្ហាញ នគរបាលបានប្រើប្រាស់កាណុងបាញ់ទឹកដើម្បីបំបែកក្រុមមនុស្ស ហើយក្រុមអ្នកតវ៉ាបានគប់វត្ថុទៅលើរថយន្ត ប៉ុន្តែពុំមានការចាប់ខ្លួនណាមួយត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនោះទេ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍។
ការតវ៉ាដែលរៀបចំឡើងដោយសហព័ន្ធនិស្សិតប្រទេសឈីលី (Confech) និងសភាសម្របសម្រួលនៃសិស្សមធ្យមសិក្សា (ACES) ត្រូវបានធ្វើឡើងក្រោមពាក្យស្លោកថា «ប្រឆាំងនឹងដំណើរដើរថយក្រោយ យើងត្រូវដើរហែរក្បួនតវ៉ា»។

ភាពតានតឹងបានកើនឡើងបន្ទាប់ពីសំណើរបស់រដ្ឋាភិបាលដើម្បីកំណត់ដំណើរការចូលរៀនថ្នាក់ឧត្តមសិក្សាដែលឥតបង់ថ្លៃ លុបបំបាត់កម្មវិធីអាហារូបករណ៍ និងបង្កើនការត្រួតពិនិត្យលើប្រាក់កម្ចីរបស់សិស្សដែលគាំទ្រដោយរដ្ឋ។ យោងតាមក្រុមអ្នកតវ៉ាបានឲ្យដឹងថា សំណើទាំងនេះធ្វើឱ្យប៉ះពាល់ដល់ការអប់រំ និងអាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រជាជនឈីលី។