នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៅកោះច្រែងខេត្តក្រចេះ ដើម្បីវាយតម្លៃសក្តានុពលទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានផ្លូវចូលទៅកាន់តំបន់ ទីតាំងសេវាកម្មទេសចរណ៍ និងបរិស្ថានធម្មជាតិជុំវិញកោះផងដែរ។
ដំណើរចុះពិនិត្យនេះត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយក្នុងការបង្កើនការយកចិត្តទុកដាក់លើតំបន់កោះច្រែង និងជំរុញឱ្យមានគម្រោងអភិវឌ្ឍន៍ទេសចរណ៍ថ្មីៗនៅតំបន់នេះ នាពេលខាងមុខ។




