រដ្ឋមន្រ្តីសុខាភិបាល ជំរុញឱ្យមន្រ្ដីសុខាភិបាលយកចិត្តទុកដាក់បម្រើសេវានៅមូលដ្ឋាន ជាពិសេស​​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ

2026/03/27 07:01:59 pm        109

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន​ជំរុញ​ឱ្យ​មន្ត្រី​សុខាភិបាល​ទាំង​អស់​យកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាសុខាភិបាលនៅតាមមូលដ្ឋាន ក្នុង​រយៈ​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះក្នុងកិច្ចប្រជុំប្រចាំខែមីនា ដើម្បី​ពិនិត្យ​វឌ្ឍន​ភាព​ការងារ និងលើកទិសដៅបន្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង និង​គ្រប់​ប្រធាន​អង្គភាព​ថ្នាក់​កណ្តាលក្រោ​មឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាម​ប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត, រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅ​ទីស្ដី​ការ​ក្រសួង​សុខាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ និងណែនាំសំខាន់ៗ មួយចំនួន​ដើម្បី​បន្ត​ពង្រឹង​ប្រសិទ្ធ​ភាពការងារ និងគុណភាពសេវានៅតាមមូលដ្ឋាន ឱ្យកាន់តែល្អ​ប្រសើរ​ដូច​ខាង​ក្រោម៖

-តាមមូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ និងត្រៀមខ្លួនឱ្យបានល្អ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ក្នុងកំឡុងពេលប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ និងពិនិត្យឱសថ បរិក្ខារពេទ្យ ធានាឱ្យមានគ្រប់គ្រាន់ ដើម្បីប្រើប្រាស់នៅតាមមូលដ្ឋាន។

-ឃ្លាំងឱសថកណ្តាល ត្រូវរៀបចំផែនការបែងចែកឱសថ ទៅតាមមូលដ្ឋានឱ្យបានសមស្រប និងឆាប់រហ័ស ទៅតាមចំនួនប្រជាជននៅក្នុងតំបន់។

-មន្ទីរសុខាភិបាល និងមូលដ្ឋានសុខាភិបាល នៅតាមបណ្តាខេត្តជាប់ព្រំដែន ត្រូវបន្តយកចិត្តទុកដាក់លើការថែទាំសុខភាពជូនប្រជាជន និងវីរកងទ័ព នៅតាមមូលដ្ឋានរៀងៗខ្លួន។

-គ្រប់មូលដ្ឋានសុខាភិបាល និងឯកជន ត្រូវពង្រឹងការប្រើប្រាស់រថយន្តគិលានសង្រ្គោះ ដោយត្រូវដឹងពីកាតព្វកិច្ចគោលការណ៍ ក្នុងការបំពេញការងាររបស់ខ្លួនឱ្យបានច្បាស់លាស់ត្រឹមត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

-ពិនិត្យ និងយកចិត្តទុកចំពោះការប្រើប្រាស់ប័ណ្ណ ប.ស.ស. ប្រកបដោយសមធម៌។

-ត្រូវរៀបចំរបាយការណ៍ ដោយមានការប្រៀបធៀបក្នុងរយៈពេល៣ឆ្នាំ រឺរយៈពេលសមរម្យណាមួយ ដើម្បីអាចមើលឃើញនូវលទ្ធផល និងអាចវាស់វែងបាន។

-ត្រួតពិនិត្យ វិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ទនៈ និងអគ្គិសនី។

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ក៏បានណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ បន្តយកចិត្តទុកដាក់លើការងារទំនាក់ទំនងជាមួយអ្នកជំងឺដោយប្រើពាក្យសម្តី និងកាយវិការសមរម្យ និងការទទួលខុសត្រូវខ្ពស់ ប្រកបដោយសុជីវធម៌ គុណធម៌ សមធម៌ និងបង្កើនភាពជិតស្និទ្ធ៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm