Sprite ផ្លាស់ប្តូរសំបកដបពីពណ៌បៃតងទៅជាដបថ្លា

2022/03/31 05:31:59 pm        86

ភ្នំពេញ៖ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានប្រកាសគំនិតផ្តួចផ្តើមចុងក្រោយបំផុតរបស់ខ្លួនសំដៅជួយដល់បរិស្ថាន តាមរយៈការផ្លាស់ប្តូរសំបកដបស្ព្រៃ ពីពណ៌បៃតងទៅជាដបថ្លា ក្នុងបំណងជួយសម្រួល និងជម្រុញដល់ការកែច្នៃសំបកវេចខ្ចប់ផលិតផលស្ព្រៃឡើងវិញ។

ការផ្លាស់ប្តូរនេះ ជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនស្របតាមចក្ខុវិស័យពិភពលោកគ្មានសំរាម សំដៅជួយប្រមូល និងកែច្នៃឡើងវិញរាល់សំបកវេចខ្ចប់ប្រភេទដបប្លាស្ទិក ឬកំប៉ុង ដែលក្រុមហ៊ុនបានលក់លើទីផ្សារនៅត្រឹមឆ្នាំ២០៣០។

ការផ្លាស់ប្តូរសំបកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លានេះ នឹងធ្វើឱ្យសំបកដបប្លាស្ទិកកាន់តែមានភាពងាយស្រួលខ្លាំងក្នុងការកែច្នៃឡើងវិញ។ បើទោះជាតាមលក្ខណៈបច្ចេកទេសសំបកដបប្លាស្ទិកពណ៌បៃតងអាចកែច្នៃឡើងវិញបានក៏ដោយ ក៏សំបកទាំងនេះជាធម្មតាមិនត្រូវបានកែច្នៃឡើងវិញឡើយ ដោយសារសំបកពណ៌បៃតងនេះចាំបាច់ត្រូវកែច្នៃដាច់ដោយឡែក។ សំបកវេចខ្ចប់ប្លាស្ទិក ពណ៌សថ្លា មានភាពពេញនិយមជាង ហើយត្រូវបានវិស័យឧស្សាហកម្មកែច្នៃឡើងវិញចាត់ទុកថាមានគុណតម្លៃជាង ដែលមានន័យថា សំបកដបថ្លាទាំងនេះ មានតម្រូវការខ្លាំងជាង ហើយងាយស្រួលយកទៅកែច្នៃទៅជាផលិតផលផ្សេងៗ។ 

លោក DAVID WIGGLESWORTH អគ្គនាយកប្រតិបត្តិក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានប្រសាសន៍ថា៖ យើងទទួលស្គាល់ថា សំណល់សំបកវេចខ្ចប់ គឺជាបញ្ហាធំ និងជាបញ្ហាបន្ទាន់នៅទូទាំងពិភពលោក និងនៅកម្ពុជាផ្ទាល់។ ប៉ុន្តែបញ្ហានេះ គឺជាបញ្ហាដែលយើងទាំងអស់គ្នាអាចដោះស្រាយបាន ហើយក្រុមហ៊ុនកំពុងប្រឹងប្រែងចាត់វិធានការដើម្បីដោះស្រាយបញ្ហានេះ។ ការផ្លាស់ប្តូរសំបកដបស្ព្រៃ ពីពណ៌បៃតងទៅជាដបថ្លា គឺជាវិធានការជាក់ស្តែងមួយសម្រាប់ម៉ាកយីហោរបស់យើង។ ចក្ខុវិស័យនេះ សំដៅជួយប្រមូល និងកែច្នៃឡើងវិញនូវរាល់សំបកវេចខ្ចប់ប្រភេទដបប្លាស្ទិក ឬកំប៉ុងក្នុងបរិមាណសមមូលទៅនឹងសំបកដបប្លាស្ទិក និងកំប៉ុងទាំងអស់ដែលយើងបានលក់នៅលើទីផ្សារនៅត្រឹមឆ្នាំ២០៣០។ អ្វីដែលកំពុងផ្លាស់ប្តូរនេះគឺពណ៌របស់សំបកវេចខ្ចប់។ រីឯផលិតផលស្ព្រៃ នឹងនៅតែបន្តផ្តល់ជូននូវរសជាតិក្រូចឆ្មារឆ្ងាញ់ពិសារដែលអតិថិជនតែងតែនិយមចូលចិត្តដដែល។ ផលិតផលស្ព្រៃ ត្រូវបានដាក់លក់នៅលើទីផ្សារជាមួយ នឹងសំបកវេចខ្ចប់ពណ៌បៃតង ចាប់តាំងពីផលិតផលនេះត្រូវបានដាក់លក់ជាលើកដំបូង នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៦១ និងក្នុងប្រទេសកម្ពុជា នៅឆ្នាំ១៩៩៣។ ផលិតផលស្ព្រៃ សំបកដបប្លាស្ទិកថ្លាថ្មីនេះ មានលក់ក្នុងចំណុះ១,៥លីត្រ ដែលនឹងរក្សារសជាតិឆ្ងាញ់ស្រស់ស្រាយពិសេសដូចដើម ហើយអតិថិជនអាចរកទិញបាននៅតាមបណ្តាដេប៉ូចែកចាយផ្សេងៗនៅទូទាំងប្រទេស៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm