រដ្ឋមន្រ្ដី៖ ក្រសួងយុត្តិធម៌កំពុងតែតាមដាន​ករណីគ្រោះថ្នាក់ចរាចរណ៍​ រថយន្តបុកក្មេង​ប្រុស​ម្នាក់​របួស​ធ្ងន់​នៅសង្កាត់​គីឡូម៉ែត្រលេខ៦

2026/03/27 09:15:22 pm        363

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់ BVT ថា អ្នករងគ្រោះ​ដោយ​សារ​គ្រោះថ្នា​ក់​ចរាចរ​ណ៍​ធ្វើម៉េ​ចទទួលបាននៅភាពយុត្តិធម៌ ហើយធានាថា អ្នកបុកគេស្លាប់មិ​ន​អាច​បង់​លុយ​រួច​ខ្លួន​ទេ​ នៅកម្ពុជាគឺលែងមានហើយករណីនេះ គឺត្រូវមានការទទួលខុសត្រូវ ហើយជន​រង​គ្រោះ​ត្រូវ​ទទួល​បាន​នៅសំណង​ការ​ខូច​ខាត​ចេញ​ម​ក​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ទៅ​តាម​នីតិ​វិធី​ច្បាប់​ឲ្យ​បាន​ឆាប់​រហ័ស។​ ការបញ្ជាក់នេះ បន្ទាប់ពីចប់ពិធី​បិទសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​វិស័យ​យុត្តិធម៌​ឆ្នាំ​២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦ កាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២៦​។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា “កន្លង​ទៅ​ក៏​ឃើញ​មាន​ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែរ ដោយដំបូងមានអ្នកខ្លះលើកចេះ លើកចុះ អ្នកធំ​អ្នក​អី​ គឺអ​ត់ទេ ហើយយើងរង់ចាំត្រួតពិនិត្យទាំងអស់គ្នា ហើយយើង​រីករាយ​សហការជា​មួយ​អ្នក​សារ​ព័ត៌មាន​នៅ​ពេលដែលឃើញមានបញ្ហាមិនប្រក្រតី អាចរាយការណ៍​មក​គណៈ​បញ្ជាការ​ដឹកនាំ​យុទ្ធ​នាការ​ក្នុង​ការ​ត្រួត​ពិនិត្យមើលរឿងទាំងអស់នេះ ហើយយើងនឹងឆ្លើយតប​ជាមួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​”។

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកក្មេងប្រុសម្នាក់របួសធ្ងន់នៅចំណុចផ្លូវបេតុងប្រសព្វផ្លូវលេខ១៧១៧ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២៦​ គឺមានការវែកញែកយ៉ាងផុសផុលនៅលើបណ្តាញសង្គម។

សូម​ជម្រាបថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២០ និង២៤នាទី មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍មួយបានកើតឡើងនៅចំណុចផ្លូវបេតុងប្រសព្វផ្លូវលេខ១៧១៧ ភូមិ​ក្រោល​គោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រវាងរថយន្ត មួយគ្រឿងម៉ាក DONG FENG FORTHING ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា P.YEAN.7 បើកបរដោយឈ្មោះ សុខ ច័ន្ទ​បូណ៍​មី ហៅ យាន ភេទស្រី កើតថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៣ និងអ្នករួមដំណើរឈ្មោះ សាមីន វុត្ថារិទ្ធិ ភេទប្រុស កើតថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៧ បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA TODAY ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១០-៤៦០៤ បើកបរដោយឈ្មោះ ថា ឧត្តម ភេទ​ប្រុស អាយុ១១ឆ្នាំ បណ្តាលឱ្យរងរបួសធ្ងន់ ចំណែកម៉ូតូជាប់ ខាងមុខ​ក្រោម​រថយន្ត​អូស​ទៅ​មុខ​ប្រវែង​ ៧៨ម៉ែត្រ ទើបរថយន្តឈប់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់តំណាងអយ្យអមសាលាដំបូងរាជធានីភ្នំពេញ បាន​ឲ្យ​ដឹង​ថា ​ផ្អែកលើលទ្ធផល ផ្អែក​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ​នៃ​ការិ​យាល័យ​ចរាចរណ៍​ផ្លូវ​គោក ​នៃការស៊ើបអង្កេតឃើញថា ឈ្មោះ សុខ ច័ន្ទបូណ៍មី ហៅ យាន គឺជាអ្នក​បើកបរ​រថយន្ត​ដែល​បង្ក​ឱ្យ​មានគ្រោះថ្នាក់ ចរាចរណ៍ រីឯឈ្មោះ សាមីន វុត្ថារិទ្ធិ ភេទប្រុស គឺជាអ្នករួមដំណើរ មិន​មែន​ជា​អ្នកបើកបររថយន្តទេ។ ហេតុដូច្នេះ តំណាង​អយ្យការ​បាន​សម្រេច​ចោទ​ប្រកាន់​លើ​ជន​សង្ស័យ​ឈ្មោះ ​សុខ ច័ន្ទបូណ៍មី ហៅ យាន ពីបទ បើកបរបង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​របួស​អ្នក​ដទៃ (ក្នុងស្ថានភាពស្រវឹងមានជាតិអាល់កុល ០.៥២mg/L និងបើក​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​) ប្រព្រឹត្តនៅចំណុចផ្លូវបេតុងប្រសព្វផ្លូវលេខ១៧១៧ ភូមិក្រោលគោ សង្កាត់គីឡូ ម៉ែត្រ​លេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ តាម​បញ្ញត្តិ​មាត្រា ​៨៣ កថាខណ្ឌទី២ ចំណុច ខ និងចំណុច ឃ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និង​បាន​បញ្ជូន​សំណុំ​រឿងនេះ ទៅចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ​បន្ត​តាម​នីតិវិធី​។

ចំណែក​អ្នក​រួមដំណើរឈ្មោះ សាមីន វុត្ថារិទ្ធិ ភេទប្រុស តំណាងអយ្យការ​បាន​សម្រេច​ដោះ​លែង​ឱ្យ​មាន​សេរីភាព តាមដីកាសម្រេចលេខ ១៤៩៤ អ.យ.ឆ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦៕ អត្ថបទ៖ វង្ស សុភាព 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        200
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm