ទិវាជាតិ STI បង្ហាញមាគ៌ាគោលនយោបាយយុទ្ធសាស្ត្រ ក្នុងការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​នវានុវត្តន៍​ជាតិ

2026/03/27 09:40:50 pm        123

កម្ពុជាត្រូវការប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍មួយរឹងមាំ និង​មាន​ការត​ភ្ជាប់​គ្នា​យ៉ាង​ជិត​ស្និទ្ធ​រវាង​តួ​អង្គ​សំខាន់​ៗ​ដូចជា ស្ថាប័នរដ្ឋ គ្រឹះ ស្ថានសិក្សាស្រាវជ្រាវ វិស័យឯកជន ធុរកិច្ចថ្មី វិនិយោគិន និង​នវានុវត្តន៍​ករនៅកម្រិតមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយបញ្ហា សង្គម និងតម្រូវការទីផ្សារ។

វេទិកាពិភាក្សាកម្រិតខ្ពស់ ស្តីពីការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិ ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​ឱកាស​នៃ​ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២៦ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដោយ​ផ្តោត​លើ​ការលើកកម្ពស់សហថាមពល រវាងគោលនយោបាយ ការវិនិយោគ និងតម្រូវការទីផ្សារ ឆ្ពោះ​ទៅការអភិវឌ្ឍសេដ្ឋកិច្ចដែលជំរុញដោយនវានុវត្តន៍។

កិច្ចពិភាក្សាបានផ្តោតលើភាពចាំបាច់ នៃការផ្លាស់ប្តូរពីការចាប់យកបច្ចេកវិទ្យា ទៅ​កំណើន​ដែល​ដឹក​នាំ​ដោយនវានុវត្តន៍ វាគ្មិនបានរំលេចចំណុចគន្លឹះនៃការពង្រឹងអភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេក​វិទ្យា ​និងនវានុវត្តន៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាព ជាតិ ការបង្កើន​ទុន​វិនិយោគ​លើ​ការ​ស្រាវ​ជ្រាវ និងអភិវឌ្ឍន៍ (R&D) និងការផ្សារភ្ជាប់សមិទ្ធផលនវានុវត្តន៍ទៅនឹងតម្រូវការជាក់ស្តែង របស់​វិស័យឯកជន។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​លើក​ឡើង ​ពីផលប្រយោជន៍ ជាក់ស្តែង នៃនវានុវត្តន៍សម្រាប់ធុរកិច្ច និងជីវភាពរស់​នៅ​របស់​ប្រជាពលរដ្ឋ​។​ ឯកឧត្តមរដ្ឋមន្រ្តីលើកឡើងថា កម្ពុជាត្រូវការប្រព័ន្ធ អេកូឡូស៊ីនវានុវត្តន៍មួយរឹងមាំ និង​មានការតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងតួអង្គសំខាន់ៗដូច ជាស្ថាប័នរដ្ឋ គ្រឹះស្ថានសិក្សាស្រាវជ្រាវ វិស័​យ​ឯកជន ធុរកិច្ចថ្មី វិនិយោគិន និងនវានុវត្តន៍​ករ​នៅ​កម្រិត​មូលដ្ឋាន ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​សង្គម ឬតម្រូវការទីផ្សារ ជាក់លាក់មួយ។ កិច្ចពិភាក្សាបាន​រំលេច​វឌ្ឍនភាព​នៃ​ការ​រៀបចំ​យុទ្ធសាស្ត្រអភិវឌ្ឍន៍ធុរកិច្ចថ្មី (Startup) ដែលនឹងដាក់ចេញនូវវិធាន ការមុតស្រួច រួម​ទាំង​ការ​ផ្តល់​ការលើកទឹកចិត្តដល់ធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា ការបង្កើតយន្តការហិរញ្ញប្បទានចម្រុះ សម្រាប់​ការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងការផ្តល់រយៈពេលអនុគ្រោះដើម្បីអនុញ្ញាតឱ្យសហគ្រិន និង​នវានុវត្តន៍ករមានលទ្ធភាពសាកល្បងគំនិតអាជីវកម្ម ក្នុង​បរិយាកាស​អនុ​លោម​ភាព​កម្រិត​ទាប​។

សូមបញ្ជាក់ថា វេទិកាពិភាក្សាបានផ្តោតលើការដោះស្រាយបញ្ហាប្រឈមជាប្រព័ន្ធ និង​ការ​បង្កើត​បរិយាកាស​ធុរកិច្ចរឹងមាំសម្រាប់ ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ដោយកំណត់​នវានុវត្តន៍​ជា​ស្នូលនៃបរិវត្តកម្មសេដ្ឋកិច្ច សម្រាប់ជាមាគ៌ាឆ្ពោះទៅការសម្រេច ចក្ខុវិស័យកម្ពុជា ជា​ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm