សមាគមសុខុមាលភាព​ជនពិការកូរ៉េ​ចង់ចូលរួមលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ពិសេស​កា​រងារ​ជួយជ​នមានពិការភាព

2026/03/27 10:27:33 pm        313

សមាគមសុខមាលភាពជនពិការកូរ៉េ (Korea Disabled Welfare Association – KDWA) បាន​បង្ហាញ​គោល​បំណង​ចង់ចូលរួមលើកកម្ពស់វិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ជា​ពិសេស​ការងារ​ជួយដល់ជនមានពិការភាព តាមរយៈការផ្ដល់សម្ភារប្រើប្រាស់ និង​ការ​បណ្ដុះ​បណ្ដាល។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឃួន ផុនរតនៈ ឯក​​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោកស្រី LEE Ju-yeon នាយក​គ្រប់គ្រងគម្រោងអាជីវកម្ម នៃសមាគមសុខមាលភាពជនពិការកូរ៉េ បានឲ្យដឹងថា សមាគម​នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨១ ជាសមាគមគាំពារជនពិការដំបូងគេរបស់កូរ៉េ​។

លោកស្រី បានបន្តថា សម្រាប់គោលបំណង នៃការមកទស្សនកិច្ចនៅកស្ថានទូតកម្ពុជានេះ ដើម្បី​បង្ហា​ញ​អំពី​បំណងបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នរដ្ឋ និងអង្គការ​នៃ​បណ្តា​ប្រទេស​អាស៊ាន​ ជាពិសេសកម្ពុជា ដើម្បីបង្កើនការឧបត្ថម្ភគាំពារដល់សកម្មភាពរបស់ជនពិការ ដូច​ជាកា​រ​ឧបត្ថម្ភ​នូវ​សម្លៀក​បំពាក់ កៅអីរុញជនពិការ ជើងសប្បនិម្មិត និងវគ្គបណ្តុះ​បណ្តាល​សម្រាប់​ជន​ពិការ​ ដើម្បីឱ្យពួកគាត់មានលទ្ធភាពក្នុងការបង្កើតមុខរបរចិញ្ចឹមជីវិត ។

បន្ថែម​ពី​នេះ លោកស្រី LEE Ju-yeon ក៏បានលើកឡើងនូវបច្ចេកវិទ្យាថ្មីៗ របស់កូរ៉េ ដែល​បញ្ចូល​បច្ចេក​ទេសបញ្ញា​សប្បនិម្មិត AI ដើម្បីសម្រួលដល់ការប្រាស្រ័យទាក់ទង របស់ប្រជាជន​ដែល​មាន​ពិការ​ភាព​ផ្នែក​ភ្នែក និងត្រចៀកផងដែរ ។

ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងការស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើមនេះ ព្រោះប្រទេសកម្ពុជា បាន​ឆ្លង​កាត់​សង្គ្រាមជាង៣ទស្សវត្សន៍ បន្សល់ទុកនូវប្រជាជនដែលមានពិការភាពប្រមាណ ៧០​ម៉ឺន​នាក់​ ដែលរដ្ឋាភិបាលក៏ដូចជាអង្គការនានា បានធ្វើសកម្មភាពជាច្រើន ដើម្បីជួយ​គាំទ្រ​ដល់​ការ​រស់​នៅ​របស់​ពួកគាត់។

ឯកឧត្តមបានបន្តថា គម្រោងរបស់សមាគមសុខមាលភាពជនពិការកូរ៉េ នឹងអាចជួយ​សម្រួល​ជន​មាន​ពិការ​ភាព​កម្ពុជា ក្នុងជីវភាពរស់នៅ និងអាចជួយបង្កើននូវចំណូលសម្រាប់គ្រួសារ ព្រម​ទាំង​អាច​ឱ្យ​ពួកគាត់ មានលទ្ធភាពចូលរួមចំណែកជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ ។

ឯកឧត្តម​ឯកអគ្គរាជទូត បានជម្រាបប្រតិភូ នៃសមាគមសុខមាលភាពជនពិការកូរ៉េថា ស្ថាន​ទូត​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បីសហការជាមួយគ្នា រៀបចំជំនួបជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និង​ស្វែង​រក​អង្គ​ការ​ដៃគូ ដើម្បីសហការជាមួយសមាគមធ្វើការងារនេះ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm