ក្រសួងកសិកម្មបើកវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦ និង​សៀវភៅ​ថវិកា​ពលរដ្ឋ

2026/03/27 10:35:32 pm        229

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ​២​០២៦នេះ បានអញ្ជើញជាអធិបតីភាពបើកវេទិកាសាធារណៈ ដើម្បី​ផ្សព្វ​ផ្សាយ​ថវិកា​សមិទ្ធ​កម្ម​ឆ្នាំ​២០២៦​ និងសៀវភៅថវិកាពលរដ្ឋ នៅទីស្តីការក្រសួង។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់កម្មវិធីវេទិកានេះ បាន​សរសេរ​ឱ្យ​ដឹ​ង​ថា នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និង​ទី៦ ​និងបានយកឱកាសនេះជម្រាបពីការចូលរួមរបស់ក្រសួងកសិកម្ម ក្នុងកម្ម​វិធី​កែ​ទម្រង់​ហិរញ្ញ​វត្ថុ​សាធារណៈ​ ដំណាក់កាលទី៤ សម្រាប់ការអភិវឌ្ឍន៍ឱ្យកាន់តែប្រសើរ គណនេយ្យភាព​សមិទ្ធកម្ម​ និងប្រសិទ្ធភាពសេដ្ឋកិច្ច ជាពិសេសការ​កំណត់​នូវ​គោល​ដៅ​ផ្សា​ភ្ជាប់​ទៅ​នឹង​ការ​អនុវត្ត​គោល​នយោបាយ និងសមិទ្ធកម្មរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ធាតុចូលនិងសង្កត់ធ្ងន់ពី "មានហូប" ដោយធានា​បាន​នូវ​សន្តិសុខ​ស្បៀង ​និងការជំរុញផលិតកម្មកសិផលយុទ្ធសាស្រ្ត ដោយ "មានបាន" គឺទ្រទ្រង់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ​និងជាមូលដ្ឋាន​សម្រាប់​អ្នក​ជំនាន់ក្រោយ​ចាប់​យក​ឱកាស​កសាង​សមត្ថភាព​ទៅ​រក​វិស័យ​ឧស្សាហ​កម្ម និងសេវាកម្ម ដើម្បីទទួលបានប្រាក់ចំណូលល្អមួយកម្រិតទៀត និង "មានប្រើ និង​មាន​រហូត​" ពោលគឺមានផលិតផល និងកសិផលប្រើប្រាស់គ្រប់គ្រាន់ ការការពារធនធានធម្មជាតិ និង​និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។

តាម​រយៈវេទិកានេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់កម្មវិធីចំនួន៣ រួមមាន៖ ការ​អភិវឌ្ឍ​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម ការគ្រប់គ្រងធនធានធម្មជាតិកសិកម្ម និងការគ្រប់គ្រងពង្រឹងក្រសួងស្ថាប័ន និង​សេវាគាំទ្រផ្សេងៗ ដែលអនុញ្ញាតឱ្យមន្រ្តីទាំងអស់ផ្តល់សេវាសាធារណៈល្អជូនប្រជាកសិករ ទទួល​យកបានគ្រប់ភាគីពាក់ព័ន្ធ និងទទួលបានផលចំណេញទាំងអស់គ្នា។

ជាមួយនេះ ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្តដល់អង្គវេទិកាទាំងអស់បើកទូលាយចូលរួមពិភាក្សា ផ្តល់​ធាតុ​ចូលសំខាន់ៗ និងផ្តល់មតិយោបល់សមិទ្ធកម្មផ្សេងៗទៀត ឱ្យស្របតាមគោលដៅ គោល​នយោបាយ ដើម្បីសម្រេចបានលទ្ធផលផ្លែផ្កាសម្រាប់វិស័យកសិកម្មកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        30
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        135
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm