របាយការណ៍៖ មន្ទីរបញ្ចកោណកំពុងត្រៀម សម្រាប់ «ការវាយប្រហារចុងក្រោយ» ដ៏ធំ ក្នុងសង្គ្រាមអ៊ីរ៉ង់

2026/03/27 11:23:06 pm        87

ដោយផ្អែកលើការដកស្រង់សម្តីពីមន្ត្រីអាមេរិក ២រូប និងប្រភពចំនួន ២ ផ្សេងទៀត ដែលដឹងអំពីបញ្ហានេះ របាយការណ៍របស់សារព័ត៌មាន Axios បានបង្ហាញថា មន្ទីរបញ្ចកោណកំពុងរៀបចំជម្រើសយោធា សម្រាប់ «ការវាយប្រហារចុងក្រោយ» នៅក្នុងសង្គ្រាមអ៊ីរ៉ង់ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់កងកម្លាំងជើងគោក និងការទម្លាក់គ្រាប់បែកកាន់តែខ្លាំងជាងមុន។

បើយោងតាមរបាយការណ៍នេះ បានឲ្យដឹងថា «ការដំឡើងរឹតតែខ្លាំងឡើងនូវប្រតិបត្តិការយោធា» ត្រូវបានគេរំពឹងនឹងមាន ប្រសិនបើវឌ្ឍនភាពក្នុងការចរចា រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន មិនមានអ្វីប្រសើរនោះ។ តាមរយៈប្រភពទាំងនោះ របាយការណ៍បានបញ្ជាក់ថា ជម្រើសនានា ដូចជាការលុកលុយកោះសំខាន់ៗជាយុទ្ធសាស្ត្រ ដែលមាន Kharg, Larak, Abu Musa និងកោះដទៃទៀត រួមជាមួយនឹងការបិទផ្លូវនាវាដែលដឹកប្រេងអ៊ីរ៉ង់នៅភាគខាងកើតនៃច្រកសមុទ្រ Hormuz គឺស្ថិតនៅក្នុងការពិភាក្សា។

របាយការណ៍នេះ បានបន្ថែមទៀតថា មន្ត្រីអាមេរិកមួយចំនួន ជឿថា «ការបង្ហាញកម្លាំងដ៏លើសលប់» ដើម្បីបញ្ចប់ជម្លោះ នឹងផ្តល់ឲ្យសហរដ្ឋអាមេរិកនូវការមានប្រៀបកាន់តែខ្លាំង អំឡុងការចរចា។ ប្រភពមួយដែលដឹងពីកិច្ចប្រឹងប្រែងចរចា បាននិយាយថា ទួរគី ប៉ាគីស្ថាន និងអេហ្ស៊ីប កំពុងបន្តកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីរៀបចំការចរចា រវាងភាគីទាំងអស់។

ប្រភពដដែលបានកត់សម្គាល់ថា អ៊ីរ៉ង់បានបដិសេធការទាមទារដំបូងរបស់សហរដ្ឋអាមេរិក ប៉ុន្តែមិនទាន់ដកខ្លួនចេញពីការចរចាទាំងស្រុងនៅឡើយទេ។ បើទោះបីជាមានសេចក្តីថ្លែងការណ៍របស់ប្រភពនានាក៏ដោយ ក៏ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានគេរាយការណ៍ថា មិនទាន់ឈានដល់ការសម្រេចចិត្តលើសេណារីយ៉ូណាមួយនៅឡើយទេ។ យ៉ាងណាក្ដី លទ្ធភាពដែលអាចមានប្រតិបត្តិការជើងគោកណាមួយ ត្រូវបានមន្ត្រីសេតវិមាន មើលឃើញថា គ្រាន់តែជា «សន្មតិកម្ម» ប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm