រូបិយប័ណ្ណឌីជីថលគ្រីបតូជួយទ្រទ្រង់អ៊ីរ៉ង់ ក្នុងអំឡុងពេលមានសង្គ្រាម

2026/03/27 11:29:21 pm        53

ចាប់តាំងពីការចាប់ផ្តើមដំបូងនូវជម្លោះមជ្ឈិមបូព៌ាមក អ៊ីរ៉ង់បានមានលំហូររូបិយប័ណ្ណឌីជីថលគ្រីបតូយ៉ាងច្រើន។ ហើយអ្នកជំនាញ លើកឡើងថា រូបិយប័ណ្ណឌីជីថលទាំងនោះកំពុងត្រូវបានប្រើប្រាស់ ដើម្បីគេចពីទណ្ឌកម្មដែលត្រូវបានដាក់លើឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏ដូចជាត្រូវបានប្រើជាជម្រកសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ ដោយជនស៊ីវិលដែលរងផលប៉ះពាល់ដោយអតិផរណាកើនឡើងផងដែរ។

បើយោងតាមក្រុមហ៊ុនវិភាគទិន្នន័យ Chainalysis បានឲ្យដឹងថា អំឡុងការផ្ទេរក្នុងចំនួនដ៏ច្រើនមិនធម្មតាមួយ រូបិយប័ណ្ណឌីជីថលតម្លៃជាង ១០លានដុល្លារអាមេរិក បានធ្វើប្រតិបត្តិការចេញពីវេទិកាប្តូរប្រាក់អ៊ីរ៉ង់ រវាងថ្ងៃទី២៨ ខែកុម្ភៈ ដែលជាថ្ងៃដំបូងនៃការវាយប្រហារតាមអាកាសអ៊ីស្រាអែល-អាមេរិក និងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។ គិតត្រឹមថ្ងៃទី៥ ខែមីនា ជិត ១ភាគ៣ នៃមូលនិធិទាំងនេះ ត្រូវបានផ្ទេរទៅវេទិកាប្តូរប្រាក់បរទេស។

អ្នកវិភាគ លោកស្រី Kaitlin Martin មកពីក្រុម Chainalysis បានប្រាប់សារព័ត៌មាន AFP ថា បើទោះបីជា ការផ្ទេរចេញមួយចំនួនធំនេះ អាចត្រូវបានពន្យល់ដោយពលរដ្ឋដែលប្រញាប់ប្រញាល់ ដើម្បីការពារប្រាក់សន្សំរបស់ពួកគេក៏ដោយ ក៏ទំហំដ៏ច្រើននៃទឹកប្រាក់ដែលពាក់ព័ន្ធ បង្ហាញពីការចូលរួមរបស់ «តួអង្គរបប»។ បើយោងតាមអ្នកជំនាញនានា បានបញ្ជាក់ថា សកម្មភាពបែបនេះ ទំនងជាកើតឡើងដោយសារក្ដីបារម្ភពីការមានទណ្ឌកម្មបន្ថែមទៀត ឬការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។

យោងតាមក្រុមហ៊ុន Chainalysis បានឲ្យដឹងថា កាបូបឌីជីថល (ឧបករណ៍ឌីជីថលរក្សាទុកប្រាក់គ្រីបតូ) ជាច្រើនដែលត្រូវបានប្រើប្រាស់ ក្នុងអំឡុងពេលមានការកើនឡើងនូវសកម្មភាពរូបិយប័ណ្ណឌីជីថលនេះត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងកងឆ្មាំបដិវត្តន៍។

សម្រាប់ប្រទេសអ៊ីរ៉ង់ ដែលភាគច្រើនត្រូវបានកាត់ផ្តាច់ចេញពីប្រព័ន្ធហិរញ្ញវត្ថុប្រពៃណីដោយទណ្ឌកម្មអន្តរជាតិ រូបិយប័ណ្ណគ្រីបតូ គឺជាបណ្តាញជំនួសមួយ ដែលអនុញ្ញាតឲ្យរបបនេះលក់ប្រេងដែលត្រូវបានហាមឃាត់ ឬផ្តល់ហិរញ្ញប្បទានដោយសម្ងាត់ដល់ក្រុមប្រដាប់អាវុធសម្ព័ន្ធមិត្ត ដូចជាក្រុមឧទ្ទាមហ៊ួទី នៅប្រទេសយេម៉ែនជាដើម។ នេះបើយោងតាមការឲ្យដឹងពីអាជ្ញាធរអាមេរិក៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm