លោក Trump បញ្ជាឲ្យរដ្ឋាភិបាលបើកប្រាក់ដល់បុគ្គលិកសន្តិសុខអាកាសយានដ្ឋានអាមេរិក

2026/03/27 11:48:20 pm        35

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមីនា ឆ្នាំ២០២៦) បាននិយាយថា លោកនឹងចាត់វិធានការដោយក្រឹត្យ ដើម្បីឲ្យបើកប្រាក់ឈ្នួលដល់បុគ្គលិកសន្តិសុខអាកាសយានដ្ឋានចំនួន ៥០.០០០នាក់ ខណៈដែលកិច្ចព្រមព្រៀង ត្រូវបានជាប់គាំងនៅក្នុងសភា ជាការសម្រេចដើម្បីដោះស្រាយកង្វះខាតបុគ្គលិក ដែលបានរំខានដល់ការធ្វើដំណើរ ជុំវិញប្រទេស។

លោក Trump បានបញ្ជាក់ថា លោកកំពុងណែនាំក្រសួងសន្តិសុខមាតុភូមិ (HSD) «ឲ្យបើកប្រាក់ឈ្នួលដល់ភ្នាក់ងារ TSA (រដ្ឋបាលសន្តិសុខដឹកជញ្ជូន) របស់យើងជាបន្ទាន់ ដើម្បីដោះស្រាយស្ថានភាពអាសន្ននេះ និងដើម្បីបញ្ឈប់ភាពវឹកវរ នៅអាកាសយានដ្ឋានយ៉ាងឆាប់រហ័ស ដែលត្រូវបានចោទថា ដោយសារគណបក្សប្រជាធិបតេយ្យ។ លោកបានសង្កត់ធ្ងន់ថា វាមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែលោកនឹងធ្វើវា។

ក្រសួងសន្តិសុខមាតុភូមិបានឲ្យដឹងថា មន្ត្រីសន្តិសុខអាកាសយានដ្ឋានជិត ៥០០នាក់ បានលាលែងពីតំណែង ចាប់តាំងពីការចាប់ផ្តើមបិទរដ្ឋាភិបាលដោយផ្នែក កាលពីខែកុម្ភៈ ខណៈដែលភាពមិនត្រូវរ៉ូវគ្នានៅសភា ស្ដីពីការផ្តល់មូលនិធិដល់ក្រសួងនេះ បានបង្ខំឲ្យមន្ត្រីរដ្ឋបាលសន្តិសុខដឹកជញ្ជូនធ្វើការដោយគ្មានប្រាក់ឈ្នួល។

យ៉ាងណាក្ដី គេមិនច្បាស់នោះទេថា តើការផ្តល់មូលនិធិនេះ នឹងមានរយៈពេលយូរប៉ុនណា ឬថា តើលោក Trump កំពុងប្រើប្រាស់មូលនិធិ សម្រាប់ក្រសួងសន្តិសុខមាតុភូមិ ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០២៥ ជាផ្នែកមួយនៃសេចក្ដីស្នើច្បាប់ពន្ធ និងការចំណាយដ៏ធំដែរ ឬយ៉ាងណា៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        8
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        9
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm